មនុស្សពេញវ័យ តែងមានជីវិត និង គូប្រចាំចិត្តរៀងៗខ្លួន ដោយមិនយូរមិនឆាប់ កូនៗទោះបីជាធំធាត់មកក្រោមការមើលថែពីឪពុកម្ដាយកក់ក្ដៅប៉ុនណា ដល់ពេលវេលាមួយ ពួកគេត្រូវតែរៀបការមានប្ដីប្រពន្ធ មានជីវិតជារបស់ខ្លួនឯង និង មានក្រុមគ្រួសារជារបស់ខ្លួនឯង។

យ៉ាងណាមិញ នៅក្នុងសង្គមខ្មែរយើង គេតែងសង្កេតឃើញគូស្វាមីភរិយាដែលរៀបការរួច មួយចំនួនក៏ចាកចេញទៅរស់នៅផ្ទះផ្សេង ដើម្បីបង្កើតក្រុមគ្រួសារដ៏កក់ក្ដៅរបស់ពួកគេ ចំណែកឯមួយចំនួនទៀតក៏បន្តរស់នៅជ្រកកោនក្រោមដំបូងឪពុកម្ដាយដដែល ដោយមួយចំនួនទៅរស់នៅជាមួយឪពុកម្ដាយខាងស្រី និង មួយចំនួនទៀតទៅរស់នៅផ្ទះឪពុកម្ដាយខាងប្រុស ទៅតាមស្ថានភាពជាក់ស្ដែង។

ប្ដីប្រពន្ធរៀបការរួច បន្តរស់នៅផ្ទះជាមួយឪពុកម្ដាយ និង ចាកចេញទៅរស់នៅផ្ទះផ្សេង សុទ្ធសឹងតែមានគុណសម្បត្តិ និង គុណវិបត្តិម្យ៉ាងម្នាក់ ហើយក៏អាស្រ័យទៅតាមស្ថានភាពក្រុមគ្រួសារជាក់ស្ដែង។ តែយ៉ាងណា បើតាមប្រសាសន៍របស់អ្នកឧកញ្ញា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា វប្បធម៌រៀបការរួចហើយប្ដីប្រពន្ធរស់នៅក្រោមដំបូងផ្ទះរបស់ឪពុកម្ដាយ ភាគច្រើនបង្កឱ្យមានវិបត្តិផ្លូវចិត្ត ៣ ជំនាន់ ឬអាចនាំឱ្យទំនាក់ទំនងប្ដីប្រពន្ធមិនសូវជិតស្និទ្ធ មានភាពផុយស្រួល ងាយនឹងលែងលះទៀតផង។

ចង់ដឹងខ្លឹមសារលម្អិតយ៉ាងណានោះ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូលម្អិត ៖

