ធ្លាប់បរាជ័យម្ដង! កុយ អេនណា មិនគិតបន្តក្ដីស្រមៃក្នុងវិស័យបវរកញ្ញា តែងាកទៅបង្ហាញសកម្មភាពទាំងនេះដើម្បីប្រទេសជាតិវិញ

Share This

អ្នកគាំទ្រតាមដានពីស្រីស្អាតស្រអែមស្រស់កញ្ញា កុយ អេនណា សុទ្ធសឹងតែបានជ្រាបហើយពីជីវិតសិល្បៈ និង ក្ដីស្រមៃរបស់នាង ដោយកន្លងមកនាងធ្លាប់ប្រឡូកក្នុងវិស័យបវរកញ្ញាម្ដងហើយក្នុងកម្មវិធីប្រកួតក្នុងស្រុក MGC អំឡុងឆ្នាំ ២០២៣ កន្លងទៅ ដ្បិតតែមិនទទួលបានជោគជ័យគ្រងមកុដ តែនាងក៏មានតំណែងជាលំដាប់រងទី ១ និង ឆក់បានក្ដីស្រឡាញ់គាំទ្រពីមហាជនមិនធម្មតាដែរ។

យ៉ាងណាមិញ ប៉ុន្មានឆ្នាំក្រោយប្រកួតវិស័យបវរកញ្ញានេះ កុយ អេនណា ក៏កាន់តែបង្ហាញភាពលេចធ្លោរបស់ខ្លួន និង ក្លាយជាគ្រាប់ពេជ្រក្នុងចិត្តអ្នកគាំទ្រវិស័យបវរកញ្ញា ដោយកាន់តែស្រឡាញ់ពេញចិត្តនាងខ្លាំងឡើង ជាមួយនឹងភាពជឿជាក់ សម្រស់ ចំណេះដឹង សមត្ថភាព និង ទេពកោសល្យផ្សេងៗ។

លើសពីនេះ បវរកញ្ញា កុយ អេនណា តែងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនចំពោះសកម្មភាព ក៏ដូចជារូបភាពថ្មីៗជាច្រើនដែលនាងបានថតបង្ហាញពីកន្លែងមួយទៅកន្លែង ឃើញថាសុទ្ធសឹងតែរំលេចនូវសម្បត្តិវប្បធម៌ខ្មែរ ដែលនាងបង្ហាញពីគោលបំណងចង់ចូលរួមជាចំណែកមួយជួយផ្សព្វផ្សាយពីវប្បធម៌ និង វិស័យទេសចរណ៍ជាតិ។

ស្របគ្នានេះ កុយ អេនណា ក៏ត្រូវបានមហាជនជាច្រើននៅតែបង្ហាញការស្ដាយពីសមត្ថភាពរបស់នាង ដែលតែងលើកទឹកចិត្តជំរុញឱ្យនាងវិលចូលប្រកួតក្នុងកម្មវិធីប្រកួតសម្រស់ណាមួយម្ដងទៀត និង ចង់ឃើញនាងអាចមានឱកាសឈរលើឆាកអន្តរជាតិដូចបំណង ក្រោយពីធ្លាប់បរាជ័យម្ដងនោះ។

ដ្បិតតែទទួលបានការគាំទ្រលើកទឹកចិត្តជំរុញឱ្យចូលប្រកួតបវរកញ្ញាជាថ្មី ប៉ុន្តែឃើញថា កញ្ញា កុយ អេនណា មិនបានគិតគូរចង់បន្តក្ដីស្រមៃលើវិស័យនេះឡើយ តែបែរជាបន្តបង្ហាញសកម្មភាពជួយដល់ប្រទេសជាតិតាមរយៈកម្មវិធីសប្បុរសធម៌ ថតផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍ជាហូរហែវិញ។

ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ កុយ អេនណា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរស្ងប់ស្ងែងពេញដោយក្ដីមោទកភាព ក្រោយនាងបង្ហាញការលះបង់ទាំងសម្រស់ និង កម្លាំងកាយចិត្ត ធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាបក្រោមប្រធានបទ «ដើរដោយក្ដីសង្ឈឹម ដើរដើម្បីទេសចរណ៍» ដើម្បីធ្វើមូលនិធិសម្បុរសធម៌ជួយកុមារពិការកម្ពុជា និង ចូលរួមជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ព័ត៌មានបន្ថែម

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

(វីដេអូ) ពូកែទាំងព្រម! ងិន ម៉ារ៉ាឌី រៀនជំនាញលើវិស័យច្នៃក្រចក រហូតទៅប្រឡងជាប់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ