ពិតណាស់ ក្នុងវិស័យសិល្បៈចម្រៀង មានតារាប្រុសស្រីជាច្រើន ដែលបានប្រឡូកក្នុងអាជីពចម្រៀងច្រើនឆ្នាំ ប៉ុន្តែនៅតែអាចរក្សានូវប្រជាប្រិយភាព និង កេរ្ដិ៍ឈ្មោះល្បីរហូតមកដល់បច្ចុប្បន្ន ថែមទាំងមានអ្នកខ្លះកាន់តែមានសន្ទុះទីផ្សារសិល្បៈខ្លាំងទៀតផង។
ជាក់ស្ដែង បើចាប់អារម្មណ៍ទៅលើតារាចម្រៀងប្រុសល្បីៗ ៦ រូប ដែលសុទ្ធសឹងតែមានឈ្មោះជាកំពូលតារាចម្រៀងប្រុស ក្ដោបបានកេរ្តិ៍ឈ្មោះល្បីតាំងពីចូលសិល្បៈដំបូងៗជាមួយនឹងសមត្ថភាព ទេពកោសល្យខ្ពស់ក្នុងអាជីពចម្រៀង ដែលគិតមកដល់ពេលនេះ ឈរជើងលើវិស័យសិល្បៈមិនក្រោម ១០ ទៅ ២០ ឆ្នាំឡើយ តែចំពោះប្រជាប្រិយភាពនៅតែស្ថិតក្នុងចិត្តយុវវ័យជាប់ជានិច្ច។
លើសពីនេះ កំពូលតារាចម្រៀងប្រុសទាំងនេះ មិនត្រឹមតែអាចរក្សាភាពល្បីល្បាញដដែលនោះទេ ថែមទាំងកាន់តែទទួលបានការគាំទ្រពីសំណាក់មហាជនកាន់តែខ្លាំងក្លាឡើងជាមួយស្នាដៃថ្មីៗ និង ក្ដោបបានទីផ្សារសិល្បៈបែបយុវវ័យលើឆាកតន្រ្តីឯកជនផ្សេងៗផងដែរ។ តារាចម្រៀងប្រុសល្បីៗទាំង ៦ រូបនេះរួមមាន៖
១. លោក ព្រាប សុវត្ថិ
២. លោក ខេមរៈ សិរីមន្ត
៣. លោក ឆន សុវណ្ណរាជ
៤. លោក ឆាយ វីរៈយុទ្ធ
៥. លោក ណុប បាយ៉ារិទ្ធ
៦. លោក នីកូ