និយាយដល់ស្រីស្អាតកូនខ្មែរកាត់បរទេសក្នុងវិស័យម៉ូឌែល មហាជនច្បាស់ជាបានស្គាល់ហើយចំពោះស្រីស្អាត ៣ រូប គឺកញ្ញា Mélia Constantin, កញ្ញា Navi Clifford និង កញ្ញា Sydney Marith ដែលសុទ្ធសឹងជាស្រីស្អាតមានទាំងសមត្ថភាព និង រូបសម្រស់ដ៏ទាក់ទាញ ដែលមានសន្ទុះទីផ្សារមិនធម្មតាក្នុងវិស័យនេះ។
ចំពោះស្រីស្អាតដែលមានឈាមជ័រខ្មែរកាត់បរទេសទាំង ៣ រូបនេះ មួយរយៈក្រោយ កាន់តែឆក់បានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសទទួលបានការសរសើរពីសក្កានុពលរបស់អ្នកទាំង ៣ ដែលក្ដោបបានទីផ្សារក្នុងវិស័យដើរម៉ូតទាំងក្នុង និង ក្រៅប្រទេស ជាពិសេសតែងឃើញវត្តមានរបស់ពួកគេលើឆាកកម្មវិធីធំៗលំដាប់អន្តរជាតិជាបន្តបន្ទាប់៕
១. កញ្ញា Mélia Constantin កូនខ្មែរកាត់បារាំង
២. កញ្ញា Navi Clifford កូនខ្មែរកាត់ស្កុតឡែន
៣. កញ្ញា Sydney Marith កូនខ្មែរកាត់អាមេរិក