បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

Share This

បើនិយាយពី អាជីវកម្មហាងមាសពេជ្រ ឬ ហាងគ្រឿងអលង្ការប្រណីតនៅកម្ពុជា ភាគច្រើនធ្វើឡើងជាលក្ខណៈគ្រួសារ ឬ ទៅតាមប្រពៃណី។ តែយ៉ាងណាមិញ ធនធានជំនាន់ថ្មី ជាមនុស្សសម័យទំនើប បានអភិវឌ្ឍបន្ថែមទៀតលើគន្លងចាស់ ដោយស្រូបយកជំនាញបន្ថែមនៅឯបរទេស មកអភិវឌ្ឍអាជីវកម្មឱ្យកាន់តែជឿនលឿន និង ត្រូវទៅតាមតម្រូវការទីផ្សារ។ តួយ៉ាង ដូចជា បុគ្គលពីររូបនេះ ទាំងសង្ហា ទាំងវ័យក្មេង សុទ្ធតែកើតក្នុងគ្រួសារបើកអាជីវកម្មគ្រឿងអលង្ការ។ ពួកគេបានចេញទៅស្វែងយល់បន្ថែមនៅឯបរទេស សព្វថ្ងៃ ក្លាយជាអ្នកច្នៃម៉ូដគ្រឿងអលង្ការដ៏ជំនាញ និង ជា CEO ប្រចាំហាងគ្រឿងអលង្ការល្បីជួរមុខនៅកម្ពុជា។

១. លោក ឈិន ថង

នៅក្នុងវិស័យគ្រឿងអលង្ការ លោក ឈិន ថង ត្រូវបានគេស្គាល់យ៉ាងច្បាស់ ជាអ្នកច្នៃម៉ូដ និង ជា CEO នៃហាង មាស ពេជ្រ ដ៏ល្បីនៅទីក្រុងភ្នំពេញគឺ Jin Hoc Jewelry។ នៅឆ្នាំ ២០១៧ លោក ឈិន ថង បានបញ្ចប់ការសិក្សាឯកទេសខាងត្បូង និង ច្នៃម៉ូដពី GIA ដែលជាវិទ្យាស្ថានល្បីល្បាញលំដាប់ពិភពលោក ខាងបណ្តុះបណ្តាលផ្នែកត្បូងវិទ្យា និងសិល្បៈគ្រឿងអលង្ការ ដែលមានមូលដ្ឋាននៅឯរដ្ឋកាលីហ្វូញ៉ាសហរដ្ឋអាមេរិក។ ក្រៅពីបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក លោកក៏បានបញ្ចប់វគ្គសិក្សាខ្លីៗមួយចំនួនដែលទាក់ទងនឹងការច្នៃម៉ូដគ្រឿងអលង្ការនៅប្រទេសសិង្ហបុរីផងដែរ។

២. លោក វណ្ណ រដ្ឋា

លោក វណ្ណ រដ្ឋា បច្ចុប្បន្ន ជានាយកប្រតិបត្តិ (CEO) និង ជានាយកច្នៃប្រឌិត នៃក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បីនៅកម្ពុជា គឺ ជាងបាក់ វណ្ណស៊ី ឬ CBVS ។ នៅក្នុងតួនាទី លោកតែងត្រួតពិនិត្យលើគំនូរ sketches ពិនិត្យត្បូង និង ពិភាក្សាសមាសភាពជាមួយក្រុមឌីហ្សាញរបស់លោក។ ជាមនុស្សសម័យថ្មី លោក វណ្ណ រដ្ឋា មិន​បាន​ដើរ​តាម​គន្លង​គ្រឿងអលង្ការ​ប្រពៃណី​ ដែលធ្វើតាមឪពុកម្តាយ និង សាច់ញាតិឡើយ ពោល ជំនួសមកវិញ លោកបានបន្តការសិក្សាទៅលើការច្នៃម៉ូដគ្រឿងអលង្ការ និង ត្បូងពេជ្រ នៅវិទ្យាស្ថាន Gemological Institute of America ឬ GIA ដែលជាវិទ្យាស្ថានត្បូងពេជ្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក។ ជាសមិទ្ធផល ស្នាដៃគ្រឿងអលង្ការរបស់លោក មានភាពទាក់ទាញយ៉ាងស៊ីជម្រៅនឹងវប្បធម៌ខ្មែរ ជាពិសេសចម្លាក់ប្រាសាទ គំនូរផ្កាខ្មែរ និង ឥទ្ធិពលស្ថាបត្យកម្ម។ មួយក្នុងចំណោមនោះ ខូឡិកហ្សិន ផ្កាឈូក (Lotus Collection) គឺជាឧទាហរណ៍ជាក់ស្តែង និង ទទួលបានការចាប់អារម្មណ៍ខ្លាំង៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ជ្រកក្រោមផលិតកម្មថ្មី ១ ឆ្នាំ រ៉េត ស៊ូហ្សាណា ក្តោបបានឱកាសទៅសម្តែងនៅក្រៅប្រទេសផ្ទួនៗ

(វីដេអូ) ខ្ញីចាស់កាន់តែហឹរ! អ្នកគាំទ្រសរសើរ តារាចម្រៀងរៀមច្បង ម៉ៅ ស៊ីណាត ម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» សម្រស់មិនប្រែតាមវ័យសោះ

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ