ដើរលេងផង ធ្វើបុណ្យផង ភ្ជុំទៅវត្ត ៥ នេះ សុទ្ធតែជាទីតាំងសាសនាមានប្រវត្តិយូរលង់

Share This

ឱកាសឈប់សម្រាកនារដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រិយមិត្តប្រាកដជាគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តនានា។ សម្រាប់ប្រិយមិត្តចង់ធ្វើដំណើរកម្សាន្តបែបទីតាំងសាសនា យើងសូមណែនាំវត្តចំនួន ៥ ស្ថិតនៅខេត្តផ្សេងៗគ្នា ដែលមានប្រវត្តិកសាងយូរលង់ និង គួរឱ្យស្វែងយល់។

. វត្តរកាកណ្តាល ខេត្តក្រចេះ

វត្តរកាកណ្តាល ជាវត្តដែលមានព្រះវិហារបុរាណចំណាស់ជាងគេនៅសេសសល់ក្នុងទឹកដីខេត្តក្រចេះសព្វថ្ងៃ។ វត្តនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ជាប់មាត់ទន្លេ​ចម្ងាយ ២ គ.ម ខាងត្បូងទីរួមខេត្ត។ យោងតាមគេហទំព័ររបស់រដ្ឋបាលខេត្តក្រចេះ វិហារបុរាណរកាកណ្ដាលមានអាយុកាលប្រមាណ ២០០ ឆ្នាំ ហើយជាវិហារចាស់ជាងគេដែល​នៅសេសសល់សព្វថ្ងៃ។

. វត្តមហាលាភ ខេត្តកំពង់ចាម

វត្តមហាលាភ គឺជាវត្តបុរាណមួយ ដែលស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ វត្តនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលជាង ១០០ ឆ្នាំទៅហើយ។ នៅក្នុងវិហារ មានគំនូរក្បាច់ទឹកមាសនៅតាមសសរឈើ និង នៅលើពិតាន។ វត្តនេះជាបុរាណដ្ឋានពុទ្ធសាសនាដ៏ពិសិដ្ឋជាងគេប្រចាំតំបន់ សង់ប្របនៅដងទន្លេតូច ត្រើយខាងកើត។ វត្តនេះត្រូវបានកសាងអស់រយៈពេលរហូត ១០ ឆ្នាំ ចាប់ផ្តើមតាំងពី ​គ.ស.១៨៩៣ រហូតដល់ គ.ស.១៩០៣ ក្នុងរជ្ជកាលព្រះបាទ នរោត្តម។ វត្តមហាលាភត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាម កាលពីឆ្នាំ ២០១៦។

. វត្តរតនសោភ័ណ ខេត្តប៉ៃលិន

វត្តរតនសោភ័ណ ហៅវត្ត កោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានទីធ្លាខាង​កើត​ជាប់​ផ្លូវជាតិ​លេខ ៥៧ មាន​ចម្ងាយ​ ១​ គីឡូម៉ែត្រ ពីទី​រួមខេត្ត (ក្រុង​ប៉ៃលិន)។ វត្តនេះត្រូវបានគេចាត់ទុកជាបេះដូងទេសចរណ៍បែបសាសនាសំខាន់បន្ទាប់ពីភ្នំយ៉ាតដែលនៅក្បែរនោះ។ វត្តនេះ​បានកសាង​ឡើងនៅ គ.ស. ១៩៤២ ​​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ ភិក្ខុ ឡឹក សេន ​និមន្ត​មកពីខេត្តសុរិន្ទ ដែលអ្នក​ស្រុក​និយម​ហៅថា លោកតាឪ ឡឹក សេន។

៤. វត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង

រមណីយដ្ឋានអតីតរាជធានីលង្វែក ឬ វត្តត្រឡែងកែង ស្ថិតនៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានចម្ងាយ​ប្រមាណ ៥១ គ.ម ពីក្រុងកំពង់ឆ្នាំង។ វត្តត្រឡែងកែងជា​វត្ត ដែលមានវ័យ​ចំណាស់ជាងគេនាយុគសម័យលង្វែក ១៥២៥-១៥៩៥ មានឈ្មោះថា ព្រះវិហារមណ្ឌប កសាងឡើង​ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា ១៥២៥-១៥៦៧ ដើម្បី​ឧទ្ទិសដល់ជ័យជំនះ​របស់ទ្រង់ ក្នុងការធ្វើសឹកសង្គ្រាម​​​​ប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេច កន និង ​​​ជ័យជម្នះលើពួកបច្ចាមិត្ត ឬ សត្រូវបរទេស ដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ។

. រមណីយដ្ឋានវត្តអង្គរជ័យ ខេត្តកណ្តាល

វត្ត​អង្គរ​ជ័យ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ក្លោ​ង​ទ្វារ​ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ដី​ប្រហែល​៣០ ​គីឡូម៉ែត្រ។ វត្តនេះជា​វត្ត​បុរាណ​មួយ​កកើត​ឡើង​តាំងពី​យូរលង់​ណាស់​មក​ហើយ ដែល​ល្បី​ត​ៗ​គ្នា​ថា មាន​បារមី​ខ្លាំងពូកែ​ស័ក្ដិសិទ្ធធ្វើ​ឱ្យ​​ពុទ្ធបរិស័ទ ​ដែលមាន​ជំនឿ​តែងតែខំស្កាត់​ពី​ទី​ជិត​ទី​ឆ្ងាយ​នាំ​គ្នា​ទៅ​បួងសួង​បែរ​បន់ពរជ័យលាភសក្ការៈផ្សេងៗមិនសូវដាច់៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ទាំងសង្ហា និង ពូកែ! ប៉េងអាន និង Key ខ្លាំងទាំងចំណេះដឹង ខ្លាំងទាំងការរកស៊ី ចាប់ដៃគ្នាពិតជាគូដ៏ស័ក្តិសម

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

(វីដេអូ) រស់នៅ ១២ ឆ្នាំនេះ នារីកូរ៉េ ពេញចិត្តកម្ពុជាខ្លាំង ចាត់ទុកកម្ពុជាជាទឹកដីទិព្វ ធ្វើឱ្យនាងរីករាយហើយបានជាពីជំងឺសា/ហ-ាវមួយ

ចែកគ្នាដឹង! របស់​ ៣ ប្រភេទ​ ដាច់ខាតកុំដាក់លើទូទឹកកកអី ប្រយ័ត្នចុងខែរកលុយបង់ថ្លៃភ្លើងមិនគ្រប់

ព័ត៌មានបន្ថែម

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

ចែកគ្នាដឹង! របស់​ ៣ ប្រភេទ​ ដាច់ខាតកុំដាក់លើទូទឹកកកអី ប្រយ័ត្នចុងខែរកលុយបង់ថ្លៃភ្លើងមិនគ្រប់

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ