ផ្តើមធ្វើរឿងមួយក្នុងវិបត្តិកូវីដ ពេលនេះ Longdy ក្លាយជាគ្រូបង្វឹកហាត់ប្រាណដ៏មានឥទ្ធិពលលើបណ្តាញសង្គម

Share This

ក្នុងវ័យ ៣៣ ឆ្នាំ Longdy Top ជាគ្រូបង្វឹកហាត់ប្រាណដ៏មានប្រជាប្រិយភាពនៅលើបណ្តាញសង្គម។ លោកបានបង្វឹកបុគ្គលល្បីៗជាច្រើន រាប់តាំងពីតារាសិល្បៈ អ្នកមានមុខមាត់នៅក្នុងសង្គម និង Influencer ជាដើម។ បច្ចុប្បន្ន លោកជាស្ថាបនិក និង ជាម្ចាស់នៃមជ្ឈមណ្ឌលហាត់ប្រាណ Bulldogs Fitness Center ដែលមានទីតាំងមួយនៅទីក្រុងភ្នំពេញ និង មួយទៀតនៅខេត្តសៀមរាប។

មុនក្លាយជាអ្នកធ្វើមាតិកា និង គ្រូបង្វឹកល្បីល្បាញនៅលើបណ្តាញសង្គម Longdy បានចាប់ផ្តើមធ្វើរឿងមួយនៅអំឡុងវិបត្តិជាសកល។ ជាក់ស្តែង ក្នុងបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige លោកបានរៀបរាប់ថា អំឡុងរាតត្បាតជំងឺកូវីដជាសកល មនុស្សគ្រប់គ្នាបានពុះពារនឹងជំងឺដោយទៅកន្លែងហាត់ប្រាណ។ ឃើញដូច្នេះ លោកក៏មានគំនិតបង្កើតវីដេអូហាត់ប្រាណរបស់ខ្លួនលើកដំបូង រួចបង្ហោះនៅលើបណ្តាញសង្គម។ អ្វីដែលមិនបានរំពឹងទុក ភ្លាមៗវីដេអូរបស់លោកបានផ្ទុះខ្លាំង ធ្វើឱ្យមហាជនស្គាល់លោកតាំងពីពេលនោះមក។

លោកបានលើកឡើងដែរថា ការធ្វើលំហាត់ប្រាណមិនគ្រាន់តែទទួលបានរាងស្អាតប៉ុណ្ណោះទេ ទន្ទឹមគ្នានេះ ការកំណត់របបអាហារប្រចាំថ្ងៃ និង សុខភាពផ្លូវចិត្ត ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ដំបូន្មានរបស់លោកគឺទទួលបានការអប់រំត្រឹមត្រូវ មុនពេលចាប់ផ្តើមអាជីព។

គួរឱ្យដឹងដែរថា លោក Longdy  Top រៀនចប់ខាងគូរប្លង់ និង រចនាម៉ូដបែបសហសម័យ។ លោកមានបទពិសោធធ្វើជាគ្រូបង្វឹកប្រមាណជិត ១០ ឆ្នាំ។ លោកជាគ្រូបង្វឹកកាយវប្បកម្ម ដែលមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ ដោយសហព័ន្ធកីឡាកាយវប្បកម្ម និង កាយវប្បកម្មកម្ពុជា (Cambodia Bodybuilding and Physique Sports Federation) កាលពី ខែវិច្ឆិកា ឆ្នាំ ២០១៨។ ជាពិសេស លោកក៏ជាទូតសុច្ឆន្ទៈប្រចាំតំបន់ សម្រាប់ម៉ាកយីហោល្បីៗលំដាប់សកលផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

ព័ត៌មានបន្ថែម

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ចំណូលចិត្តប្លែកខុសគេ! សត្វស្លូតៗមិនចិញ្ចឹម ទៅចិញ្ចឹមតោ មានអីវារួចចេញពីទ្រុង ដេ-ញ-ខាំមនុស្សម្នាក្នុងភូមិប៊ិះបង្កគ្រោះធំ

អ៊ូអរដូចបុណ្យអុំទូក! ផ្លូវថ្មើរជើង Walk Street សៅរ៍-អាទិត្យម្សិលមិញ មានភ្ញៀវជាតិ-អន្តរជាតិ សម្រុកទៅដើរលេងណែនក្ដន់

គួរឱ្យខ្លាច! ទិដ្ឋភាពដ្រូនរាប់រយគ្រឿងនៅចិន ឆេះធ្លាក់ប្រសាចមកលើហ្វូងមនុស្សនៅក្រោម ដូចដុំអាចម៍ផ្កាយធ្លាក់មកបំផ្លាញលោក

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសជូនថវិកា ២ លានរៀល ដល់យុវជនដែលតស៊ូដើរពីភ្នំពេញ ទៅខេត្តរតនគិរី

មាសកំពុងឡើងថ្លៃ ក្រុមចោរខ្វារ-ក ចូលប្លន់ហាងមាសមួយកន្លែងនៅខេត្តណារ៉ាធីវ៉ាត់ កក្រើកដូចរឿងហូលីវូដ

ល្បិចថ្មី! អ្នករត់កង់បីម្នាក់ បន្លំ QR Code យកលុយពីភ្ញៀវបរទេស ពី ៧២០០ រៀល ទៅជា ៧២០០ ដុល្លារ ត្រូវប៉ូលិសឃាត់ខ្លួនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ