មកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំ មកហើយ ដែលអ្នកផលិតមាតិកាមានប្រិជាប្រិយភាព លោក ផាន់រ៉ុង និង កញ្ញា ម៉ាលីកា បានបញ្ចប់ឈ្មោះជាសង្សារ ក្លាយជាគូដណ្តឹងភ្ជាប់ពាក្យកាលពីអំឡុងខែមករា ឆ្នាំ ២០២៤ មក។
ក្នុងនោះដែរ អ្នកគាំទ្រក៏បានសរសើរពីរឿងរ៉ាវស្នេហារបស់អ្នកទាំង ២ ដែលជាមិត្តនឹងគ្នា ហើយបានប្រែក្លាយជាស្នេហា រក្សាចំណងស្នេហ៍ជាច្រើនឆ្នាំយ៉ាងស្មោះស្ម័គ្រ។
យ៉ាងណាមិញ ក្រោយរង់ចាំថ្ងៃល្អអស់រយៈពេលជាយូរ លោក ផាន់រ៉ុង និង គូដណ្តឹង កាន់តែកៀកថ្ងៃចូលរោងការហើយ ដោយពិធីមង្គលការរបស់អ្នកផលិតមាតិកាខាងលើនឹងរៀបចំឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ៕