កន្លងមកមហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងរ៉េប ជា សុជាតិ សមាជិកក្រុម ក្មេងខ្មែរ ច្បាស់ជាបានជ្រាបហើយថាភិរយារបស់លោក គឺអ្នកនាង រឹម លក្ម្សី ធ្លាប់ទទួលបានការរិះគន់ពីមហាជនមួយចំនួនតូចពាក់ព័ន្ធនឹងរូបសម្រស់របស់អ្នកនាង តាំងពីចាប់ដៃសាងគ្រួសារ រហូតដល់ពពោះ និង សម្រាលកូនមក។

ក្នុងនោះដែរ ការបញ្ចេញមតិពាក់ព័ន្ធនឹងរូបសម្រស់របស់អ្នកនាង រឹម លក្ម្សី ច្រើនតែទទួលបានថា លោក ជា សុជាតិ ជាអ្នកសិល្បៈ តែរៀបការនឹងភរិយាដែលមានរូបសម្រស់មិនសូវបានជាដើម។ តែយ៉ាងណាក៏ដោយ ការបញ្ចេញមតិអវិជ្ជមាននោះ លោក ជា សុជាតិ ក៏ធ្លាប់បានឆ្លើយតបហើយថា លោកស្រឡាញ់នាង គឺជានាង។

លើសពីនេះ ក្រោយមតិរិះគន់ចំពោះសម្រស់ហាក់ថមថយមួយរយៈធំ ថ្មីៗនេះ ភរិយាលោក ជា សុជាតិ អ្នកនាង រឹម លក្ម្សី ក៏បានចេញមកបង្ហោះសារ អរគុណនូរការមើលងាយកន្លងមក ដែលធ្វើឱ្យនាងស្រឡាញ់ខ្លួនឯងថា៖ «អរគុណ ការមើលងាយរបស់អ្នកបង្រៀនឱ្យខ្ញុំចេះស្រឡាញ់ខ្លួនឯងកាន់តែខ្លាំង I didn’t ‘glow up’ for anyone — I healed for myself. ៧៩ គីឡូ មក ៥៤ គីឡូ»៕






