ពិតណាស់ ស្របពេលទទួលបានជីវិតគ្រួសារកាន់តែពេញដោយក្ដីសុខ និង ភាពកក់ក្ដៅ ដែលកូនប្រុសស្រីទាំង ៥ ធំៗពេញរូបពេញរាង កាលពីចុងឆ្នាំ ២០២៤ កន្លងទៅ លោក ស៊ុក សុភា ក៏បានប្រកាសដំណឹងល្អក្នុងគ្រួសារបន្ថែមទៀត ដែលភរិយារបស់លោកបានពពោះកូនក្នុងផ្ទៃម្នាក់ទៀត ជាទាយាទទី ៦ នៃគ្រួសារ។
យ៉ាងណាមិញ ក្រោយពីប្រកាសដំណឹងល្អប៉ុន្មានខែ ថ្មីៗនេះ លោក ស៊ុក សុភា កាន់តែបង្ហាញក្ដីរំភើប ខណៈបាននាំភរិយាបណ្ដូលចិត្តទៅពិនិត្យពោះបែប 5D មើលមុខកូនក្នុងផ្ទៃ ព្រមទាំងបានបញ្ជាក់ភេទកូនទី ៦ នេះ ជាកូនប្រុស។ តាមរយៈរូបភាពនេះដែរ កូនប្រុសដែលជាទាយាទទី ៦ របស់អតីតតារាប្រុសរូបនេះ ទម្រង់មុខមាត់ក្រឡង់ៗស្អាតកាត់តាមប៉ាម៉ាក់ គួរឱ្យស្រឡាញ់តាំងពីនៅក្នុងផ្ទៃ។
ជាមួយនោះ លោក ស៊ុក សុភា ក៏បានរៀបរាប់ភ្ជាប់ជាមួយរូបភាពថា ៖ «ប្រពន្ធចង់ឃើញមុខកូនពេក ខ្ញុំបានជូនទៅថត 5D មើលមុខលោកអើយកំផ្លង់ៗ ស្រី ឬប្រុសបងប្អូន កាត់ទៅម៉ាក់ឬប៉ា មើលច្រមុះស្រួចធំដល់ហើយ»៕