មានគ្រូពេទ្យមួយរូបនៅប្រទេសម៉ាឡេស៊ី បានចែករំលែកពីករណីរបស់ក្មេងប្រុសម្នាក់ ដែលត្រូវពិការភ្នែកសងខាងទាំងវ័យក្មេង ព្រោះតែខ្វះវីតាមីន ដោយសារតែឪពុកម្តាយឱ្យញ៉ាំតែអាហារកែច្នៃច្រើនពេក។
តាមព័ត៌មានបានឱ្យដឹងថា ខណៈនៅសាលារៀន ក្មេងប្រុសរូបនេះបានប្រាប់ទៅកាន់គ្រូថាភ្នែករបស់គេមើលមិនឃើញអ្វីសោះ ទើបគ្រូក៏បានប្រញាប់ទាក់ទងទៅកាន់ឪពុកម្តាយគេឱ្យនាំកូនទៅមន្ទីរពេទ្យភ្លាមៗ។ លទ្ធផលក៏បានឱ្យដឹងថា ភ្នែកទាំងសងខាងរបស់គេបានងងឹតមើលមិនឃើញទាំងសងខាង ដោយសារតែការខ្វះវីតាមីន A យ៉ាងធ្ងន់ធ្ងរ។
ក្នុងនោះ គ្រូពេទ្យក៏បានសួរនាំទៅទើបដឹងថា ក្មេងប្រុសរូបនេះតែងតែញ៉ាំអាហារកែច្នៃជាប្រចាំដូចជាសាច់មាន់ Nugget សាច់ក្រក នំ Cookie ជាដើម ព្រោះតែឪពុកម្តាយគ្មានពេលវេលាធ្វើម្ហូបឱ្យញ៉ាំ។ អ្វីដែលគួរឱ្យសោកស្តាយនោះ គឺភ្នែករបស់ក្មេងប្រុសរូបនេះ ប្រហែលជាមិនអាចត្រឡប់មកឃើញវិញឡើយ ដែលនេះគឺជាវិប្បដិសារីដ៏ធ្ងន់មួយសម្រាប់ឪពុកម្តាយតែម្តង៕
ប្រភព៖ Khoasod