កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោកជំទាវ ឈី វ៉ា ពីអភិបាលរងខេត្តកោះកុង ទៅជាអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង។
លោកជំទាវ ឈី វ៉ា
ដោយឡែក លោកជំទាវ មិថុនា ភូថង ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្រោយលោកជំទាវបានដឹកនាំខេត្តកោះកុង អស់រយៈពេល ២ អាណត្តិពេញ។
លោកជំទាវ មិថុនា ភូថង
គួរជម្រាបថា អភិបាលខេត្តកោះកុងថ្មី លោកជំទាវ ឈី វ៉ា គឺជាកូនស្រីឯកឧត្តមព្រឹទ្ធាចារ្យ រួន សិង្ហផាន់ ដែលលោកបានទទួលមរណភាពប្រមាណជាង ៥ ឆ្នាំមុន ហើយលោក គឺជាឥរស្សជនតស៊ូម្នាក់ផងដែរជាមួយលោកតា សាយ ភូថង និង សម្តេចពិជ័យសេនា ទៀ បាញ់៕