ព្រោះជាមនុស្សល្អ! អតីតបុគ្គលិក និង មហាជនមួួយចំនួននៅបាត់ដំបង ចង់ឱ្យម្ចាស់ផ្សារ ហេង ឆាយលី បើកទទួលជំនួយ

Share This

កាលពីពេលថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នករស់នៅក្នុងខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងនៃការឆាបឆេះនៅផ្សារ ហេង ឆាយលី ស្ថិតក្នុងក្រុមទី ១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ករណីខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ម៉ោង ២៣ និង ៤៥ នាទី។

ក្នុងគ្រោះអគ្គិភ័យនេះ បានបង្កការខូចខាតអគារផ្សារទំនើប ហេង ឆាយលី ចំនួន ២៣ ល្វែង កម្ពស់ ៤ ជាន់ និង លំនៅដ្ឋានមួយចំនួននៅក្បែរនោះផងដែរ ហើយរហូតដល់ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចនៅបន្តការងារនេះនៅទីតាំងឆេះនៅឡើយ ខណៈមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ និង ទំហំនៃការខូចខាតទ្រព្យសម្ភារពិតប្រាកដ កំពុងស្ថិតក្នុងការស្រាវជ្រាវ។

ចំពោះករណីនេះ មហាជនបាននាំគ្នាចូលរួមសម្ដែងក្ដីសោកស្ដាយ ចំពោះម្ចាស់ផ្សារទំនើប ដែលក្រោយជ្រាបដំណឹងនេះ លោកបានស្រែកទ្រហោយំ សោកស្តាយជាអនេក ដែលភ្លើងកំណាចឥតមេត្តា បានលេបត្របាក់យកសមិទ្ធផល ដែលលោកខិតខំតស៊ូកសាង និង លក់ដូរមកអស់រយៈពេលរាប់សិបឆ្នាំ គួរឱ្យសោកសង្រេងបំផុត។

បើតាមការបញ្ចេញមតិនានាពីមហាជនរស់នៅខេត្តបាត់ដំបង និង អ្នកបានស្គាល់ម្ចាស់ផ្សារទំនើបខាងលើនេះ បាននិយាយដូចៗគ្នាថា ក្រុមគ្រួសាររបស់ម្ចាស់ផ្សារ ហេង ឆាយលី ជាមនុស្សចិត្តល្អ មិនគួរណារឿងអាក្រក់កើតឡើងសោះ។ លើសពីនោះ មានទាំងអតីតបុគ្គលិក អ្នកស្គាល់ និង មហាជនជាច្រើន ស្នើចង់ឱ្យម្ចាស់ហាងផ្សារទំនើបខាងលើ បើកទទួលជំនួយ ដើម្បីជួយសម្រាលបន្ទុក និង ដូចជាការលើកទឹកចិត្តក្នុងការបាត់បង់នេះ៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

រំលងជាង​ ៣ ទសវត្សរ៍! នេះជាតារាភាពយន្តខ្មែរ ៤ រូប ទទួលបានពានរង្វាន់ដំបូងគេក្នុងមហោស្រពភាពយន្តជាតិលើកទី ១ ឆ្នាំ ១៩៩០

(វីដេអូ) ប្តីៗឈប់ឆ្ងល់! ការបាន ១ ខែ ប្រពន្ធពពោះ តែពិនិត្យឃើញអាយុកូន ១ ខែកន្លះ មិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ឃើញស្វាមីថ្មីរបស់ ស្វែង សុជាតា និង កាតុ មុខមាត់ស្រដៀងគ្នា នាយព្រែក ស្រាប់តែលើកឡើងបែបនេះភ្លែត

អ្នកវិទ្យាសាស្រ្តចិន ផលិតបានកាវទិព្វ អាចភ្ជាប់ឆ្អឹងបាក់បានត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់ធំដុំ

សរសើរហ្វេនៗពូកែរកនឹកណាស់! អ្នកគាំទ្រ MUC យករូបម្ចាស់មកុដ ៣ ជំនាន់ មានឈ្មោះដូចគ្នាទៅធ្វើ Meme

ព័ត៌មានបន្ថែម

(វីដេអូ) ប្តីៗឈប់ឆ្ងល់! ការបាន ១ ខែ ប្រពន្ធពពោះ តែពិនិត្យឃើញអាយុកូន ១ ខែកន្លះ មិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ឆ្កែចម្រើន ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់ម្តងៗបានលុយជាង ១ ពាន់ដុល្លារ

រំភើបណាស់ម្ហូបខ្មែរដើរបានឆ្ងាយហើយ! ចុងភៅ ណាក់ ត្រូវបានទស្សនាវដ្តីអាល្លឺម៉ង់ដ៏ល្បី ចុះផ្សាយជាមួយម្ហូបខ្មែរ

គាប់ជួនណាស់! មាតាបិតាស្ដេចថៃ មហាវិជ្ជរ៉ាឡុងកន សោយសម្បត្តិបុណ្យអស់ក្នុងខែតុលាដូចគ្នា ខុសតែថ្ងៃ និង ឆ្នាំ

សំខាន់ណាស់! រៀបការតាមប្រពៃណីហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ទើបពេញច្បាប់ នេះជាឯកសារតម្រូវ និង របៀបរបបត្រូវធ្វើ

យប់មិញឆេះម៉ូតូ ៤ គ្រឿង នៅផ្ទះជួលមុំច្បារអំពៅ អ្នកជាន់ទី ២ ភ័យពេកលោ//តចុះ បណ្ដាលឱ្យស្ល-ា/ប់ម្នាក់ របួសធ្ងន់ ៣ នាក់

នាយករដ្ឋមន្ត្រីថៃ បានលុបចោលមិនចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី លេីកហេតុផលកាន់ទុក្ខមាតាស្ដេចថៃសុគត

ពុ-ទ្ធោ! ឡានក្រុងដឹកមនុស្ស ៤១ នាក់ ប៉ះជាមួយម៉ូតូលើផ្លូវផ្ទុះឆេះស្លា-/ប់មនុស្ស ២០ នាក់ នៅឥណ្ឌា

ស្វែងរកព័ត៌មាន​ ឬវីដេអូ