ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

Share This

ក្នុងកាយវិការបង្ហាញពីស្មារតីដ៏រស់រវើកអំពីសាមគ្គីភាពក្នុងសហគមន៍ អ្នកចូលរួមប្រមាណ ៨៥០ នាក់ ដែលមានទាំងសមាជិកគ្រួសារ និងមិត្តភក្តិ របស់បុគ្គលិកនិងដៃគូអាជីវកម្មវីង បានមកជួបជុំគ្នានៅបុរីប៉េងហួតបឹងស្នោ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង «រត់ជាមួយ វីង ដើម្បីកុមារកម្ពុជា»។ រៀបចំឡើងដោយ វីង កម្មវិធីនេះធ្វើឡើងប្រកបដោយអត្ថន័យបំផុតដោយមានការច្របាច់បញ្ចូលគ្នានូវសកម្មភាពកីឡាដើម្បីសុខភាព និងការរួមចំណែកបរិច្ចាគជួយទ្រទ្រង់បេសកកម្មសង្គ្រោះជីវិតរបស់មន្ទីរពេទ្យកុមារអង្គរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។ ការចូលរួមនេះនឹងជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងគោលបំណងលើកកម្ពស់បញ្ហាសុខភាព ពង្រឹងចំណងសហគមន៍ និងផ្តល់ការគាំទ្រ ទៅដល់កុមារដែលត្រូវការជំនួយបំផុត។ ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះទៀតសោត ក៏បានផ្តល់ឱ្យអ្នកចូលរួមពង្រឹងនូវសុខុមាលភាពផ្ទាល់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុដ៏មានអត្ថន័យ ដោយបង្កើតបាននូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតកុមារជាច្រើនពាន់នាក់ផងដែរ»

ដោយមានការទទួលស្គាល់ពីការរួមចំណែកដ៏សំខាន់ចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការព្យាបាលទៅដល់កុមារប្រមាណ ១០០.០០០ ក្នុងមួយឆ្នាំៗដោយឥតគិតថ្លៃ ពោលគឺបានព្យាបាលកុមារចន្លោះពី ៣០០ ទៅ ៤០០ នាក់ ក្នុងមួយថ្ងៃ។ ដើម្បីរួមចំណែកក្នុងបេសកកម្មនេះ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០ រៀល សម្រាប់បុគ្គលិកម្នាក់ៗដែលបានចុះឈ្មោះរត់ក្នុងកម្មវិធីម៉ារ៉ាតុងនេះ ដោយបានរៃអង្គាសមានចំនួនជាង ២០ លានរៀល ដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ។

ថ្លែងក្នុងកម្មវិធីនេះលោក អ៊ីវ គឹមសួរ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងជាអ្នកតំណាងមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា ៖ «យើងខ្ញុំពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅថ្ងៃនេះផ្ទាល់តែម្តង។ ការរួមចំណែកនេះនឹងជួយឱ្យបេសកកម្មយើងខ្ញុំឆ្ពោះទៅមុខដើម្បីប្រាកដថាកុមារទាំងអស់ស័ក្តិសមនឹងទទួលបានការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត»

កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងស្មារតីរួបរួមនៅក្នុងសហគមន៍ប៉ុណ្ណោះទេ តែក៏ផ្តល់នូវឱកាសដ៏សប្បាយរីករាយសម្រាប់ការជួបជុំជាលក្ខណៈគ្រួសារទៀតផងដែរ។ លោកស្រី ហ៊ូ ស៊ីដានី ដែលជាបុគ្គលិក វីង មួយរូបបានចូលរួមនៅក្នុងកម្មវីធីនេះបានលើកឡើងថា៖ “នៅក្នុងជីវិតរស់នៅដ៏មមាញឹកប្រចាំថ្ងៃ យើងមិនសូវមានពេលវេលាគ្រប់គ្រាន់ មិនថាការចំណាយពេលជាមួយក្រុមគ្រួសារ ការលេងកីឡា ឬការរួមចំណែកទៅដល់សហគមន៍នោះឡើយ។ យ៉ាងណាមិញ កម្មវិធីនេះបានអនុញ្ញាតឱ្យនាងខ្ញុំចូលរួមសកម្មភាពកីឡាតាមរយៈការរត់ ហើយថែមទាំងអាចជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិនាថ្ងៃចុងសប្តាហ៍ ដែលជាការបង្កើតទម្លាប់ដ៏ល្អមួយសម្រាប់សុខភាព ហើយអាចរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារថែមទៀតផង។

វីង តែងតែចូលរួមគាំទ្រឥតងាករេដើម្បីជួយទៅដល់មន្ទីរពេទ្យកុមារអង្គររហូតមកតាមរយៈគំនិតផ្តួចផ្តើមរៃអង្គាសជាច្រើនដូចជាបុណ្យផ្កាសាមគ្គីជាដើម។ ហើយព្រឹត្តិការណ៍ «រត់ជាមួយ វីង ដើម្បីកុមារកម្ពុជា» ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ វីង ដើម្បីនាំមកនូវផលវិជ្ជមានទៅដល់សង្គម ក៏ដូចជាជំរុញឱ្យមានវប្បធម៍ការផ្តល់ត្រលប់ទៅសង្គមវិញតាមរយៈកម្មវិធីសប្បុរសធម៌នានា។

លើសពីនេះ វីង ក៏តែងតែយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវសង្គម ដោយបានចូលរួមក្នុងគំនិតផ្តួចផ្តើមជាច្រើន ក្នុងគោលបំណងលើកកម្ពស់សុខភាព និងការចូលរួមអភិវឌ្ឍនៅក្នុងសហគមន៍ផងដែរ។ កម្មវិធីទាំងនេះរួមមាន៖ ការរៀបចំកម្មវិធីរត់ដើម្បីកុមារកម្ពុជា, ការឧបត្ថម្ភទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ, ការគាំទ្រដល់កម្មវិធីសប្បុរសធម៌ផ្សេងៗទៀតដូចជា ការរត់ និងជិះកង់ចម្ងាយ ២៥០ គ.ម តាមបណ្ដោយទន្លេមេគង្គ និងការគាំទ្រទៅដល់អង្គការ Happy Football Cambodia Australia ដែលអង្គការនេះផ្តល់នូវកម្មវីធីកីឡាបាល់ទាត់ដ៏មានសុវត្ថិភាពទៅដល់កុមារដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តសៀមរាប។ បន្ថែមពីនេះ វីង ក៏បានសហការឧបត្ថម្ភក្លឹបបាល់ទាត់បឹងកេត និងព្រឹត្តិការណ៍ជិះកង់ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា ក៏ដូចជាសកម្មភាព និងព្រឹត្តិការណ៍កីឡាជាច្រើនទៀតផងដែរ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ