ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី 8 ខែមីនា ឆ្នាំ 2025 – នៅផ្សារទំនើប AEON 3 មានព្រឹត្តិការណ៍ការចុះហត្ថលេខាទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស និង ក្រុម Flash KH ដែលជាក្រុម E-sports ដ៏ល្បីមួយនៅកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន។ កម្មវិធីដ៏ពិសេសនេះ មានការចូលរួមពីនាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស សមាជិកក្រុម Flash KH និង អ្នកគ្រាំទ្រជាច្រើន។
នៅក្នុងសុន្ទរកថារបស់ លោក Jinwook Lee (ជីនវ៊ុក លី) ដែលជានាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសបាន មានប្រសាសន៍ថា ៖ «ថ្ងៃនេះ ពួកយើងប្រកាសទូតសុច្ឆនៈដំបូងរបស់យើងគឺ “Flash KH” ។ Flash KH គឺជាក្រុម E-sports កំពូលមួយរបស់កម្ពុជា ដែលត្រូវបានគេស្គាល់ថា មានទេពកោសល្យ ការតាំងចិត្ត និង ការប្តេជ្ញាចិត្តដើម្បីជោគជ័យ ជាមួយនឹងយុទ្ធសាស្ត្រក្នុងការប្រគួត ការធ្វើការងារជាក្រុម និង ការចូលរួមគាំទ្រក្នុងវិស័យ E-sports” ។ E-sports គឺជាកីឡាអេឡិចត្រូនិច ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទាមទារការយកចិត្តទុកដាក់ ជំនាញ និង អំណត់តស៊ូ ដែលសមស្របនឹងភេសជ្ជៈប៉ូវកម្លាំងបាកាស។ តាមរយៈការចាប់ដៃគូជាមួយ Flash KH ក្រុមហ៊ុនភេសជ្ជៈបាកាស មានគោលបំណងគាំទ្រដល់ការរីកចម្រើននៃកីឡាអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជំនាន់ថ្មីដែលមានឆន្ទៈខ្ពស់ ជាជំនាន់ដែលប្រើប្រាស់បចេ្ចវិជ្ជាបញ្ញាសិប្បនិម្មិត (AI Generation) ដែលត្រូវការបំពេញថាមពល ដើម្បីផ្តោតអារម្មណ៍ក្នុងការប្រកួតឱ្យអស់ពីសមត្ថភាព»។
តាមប្រសាសន៍របស់លោក Jinwook Lee (ជីនវ៊ុក លី) បានបង្ហាញថា ៖ «ចក្ខុវិស័យរបស់ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺផ្តល់ជូននូវភេសជ្ជៈ ប៉ូវកម្លាំងដ៏ពិតប្រាកជ ជាមួយនឹងគុណភាព ប្រសិទ្ធភាព និង ការជឿទុកចិត្តពីអតិថិជន ក៏ដូចជាការយល់ច្បាស់ពីតម្រូវការរបស់អតិថិជនរបស់ខ្លួន»។
តាមរយៈព្រឹត្តិការណ៍ ការចុះហត្ថលេខាទូតសុច្ឆន្ទៈនេះមានការជជែកលើចំណុចសំខាន់ៗជាច្រើនទាក់ទងអំពី ភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលដើរតួរក្នុងការបំពេញបន្ថែមថាមពលមកដល់អ្នកលេងកីឡា E-sports ជាប្រចាំ។ ជាមួយគ្នាផងដែរ លោក Jinwook Lee (ជីនវ៊ុក លី) បានលើកពីអត្ថប្រយោជន៍ និង ដើមកំណើតរបស់ភេសជ្ជៈប៉ូវកម្លាំង បាកាស ថាជាភេសជ្ជៈប៉ូវកម្លាំងរបស់ប្រទេសកូរ៉េ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថដ៏ធំមួយរបស់ប្រទេសកូរ៉េ និង ណែនាំជាលើកដំបូងនៅក្នុងប្រទេសកូរ៉េចាប់តាំងពីឆ្នាំ 1963 ដោយផ្ដោតទៅលើគុណភាព និង ប្រសិទ្ធិភាព។ ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺជានិមិត្តសញ្ញានៃភាពតស៊ូ ជំនួយស្មារតី និង ជាដៃគូរយល់ចិត្តពេលអ្នកត្រូវការថាមពល ដើម្បីបន្តឆ្ពោះទៅកាន់ភាពជោគជ័យ។
លោក តែ តេកហេង ដែលជា General Manager និង ជាអ្នកតំណាងក្រុម Flash KH បានលើកឡើងថា ៖ «ពួកយើងជឿជាក់លើភេសជ្ជៈប៉ូវកម្លាំងបាកាស ក្នុងការបំពេញថាមពលដល់ពួកយើងក្នុងការសិក្សា និង រាល់ការប្រកួត ដោយសារពួកយើងបានញ៉ាំដោយផ្ទាល់ ហើយពួកយើងបានទទួលស្គាល់ថា ភេសជ្ជៈប៉ូវកម្លាំងបាកាសពិតជាមានប្រសិទ្ធភាពខ្ពស់ទៅលើការផ្ដល់ថាមពលដល់រាងកាយ ជំនួយស្មារតីក្នុងការបើកបរ ជំនួយដល់ខួរក្បាលបានភ្លាមៗ គ្រប់ពេលវេលាដែលយើងត្រូវការ និង នាំឱ្យពួកយើងជម្នះរាល់ឧបសគ្គ»។ លោកបានបន្ថែមក្នុងការចែករំលែកបទពិសោធការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបំពេញថាមពលដល់ពួកគាត់ រាល់ពេលហាត់កីឡា បំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និង ជាពិសេសការប្រកួតពេលយប់ផងដែរ។
ព្រឹត្តិការណ៍ចុះហត្ថលេខាទូតសុច្ឆន្ទៈរបស់បាកាស និង Flash KH នៅថ្ងៃទី 8 មីនានេះ មានការរៀបចំយ៉ាងធំ និង អស្ចារ្យ ដោយផ្តើមពីការសួរសំណួរសំណេះសំណាល ដើម្បីបានដឹងពីការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបាកាសដោយ និង ការសំណេះសំណាលជាមួយអ្នកគាំទ្រថែមទៀតផង។ សមាជិកក្រុម Flash KH ដូចជា CHMA (ឆ្មា) និង Donut(ដូណាត់) បានចូលរួមសម្ដែង ដើម្បីឱ្យកម្មវីធីកាន់តែរីករាយ។ មិនតែប៉ុណ្ណោះ ពួកគេបានរាំលេងជាមួយបទក្នុង Tik Tok ដែលកំពុងតែល្បីៗក្នុ្ងងពេលបច្ចុប្បន្ន។ កាន់តែអស្ចារ្យ នៅមានការចូលរួមសម្ដែងដោយលោក ខាន់ ជេមស៍ និង កូនស្រីរបស់គាត់ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរីករាយជាមួយអ្នកគាំទ្រជាច្រើននាក់។ បន្ទាប់មកទៀត លោក Jinwook Lee (ជីនវ៊ុក លី) ដែលជាអ្នកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនបាកាស និងលោក តែ តេកហេង ដែលជា General Manager និង ជាអ្នកតំណាងក្រុម Flash KH បានចុះហត្ថលេខាទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស និង Flash KH ។
កាន់តែពិសេសនោះ អ្នកគាំទ្រដែលបានចូលរួម ទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនទៀតពី Bacchus x Flash KH ផងដែរ៕