នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និង ដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និង ការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទ។
ការប្រជុំសម្របសម្រួលនេះ ធ្វើឡើងបន្ទាប់ពី ពិធីករកីឡាប្រដាល់ ឈ្មោះ ជួប វុត្ថា បានប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កញ្ញា ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។
ជាលទ្ធផល ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បានបង្ហាញការសោកស្តាយ និង សូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និង ស្ត្រីគ្រប់រូប ព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។
ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vutha ៖