នៅម៉ោងប្រមាណ ៧ ព្រឹក ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសថៃ មានករណីកាណូតដឹកអ្នកដំណើរមួយគ្រឿង បានផ្ទុះធុងទឹកកណ្តាលទន្លេ បណ្តាលឱ្យអ្នកដំណើរភ័យស្លន់ស្លោ និង របួសជាច្រើននាក់។
តាមព័ត៌មានបានឱ្យដឹងថា កាណូតមួយគ្រឿងនេះបានដឹកអ្នកដំណើរពីកំពង់សាឡាង Chedi ទៅ Pak Nam លុះមកដល់មាត់ទន្លេក្បែរបន្ទាយ Phisuea Samut ខេត្ត Samut Prakan ក៏ស្រាប់តែមានការផ្ទុះធុងទឹកតែម្តង។
យ៉ាងណាមិញ ព័ត៌មានបានឱ្យដឹងទៀតថា ទឹកក្តៅដែលចេញពីធុងទឹក បានផ្ទុះត្រូវអ្នកដំណើរជាច្រើននាក់ តែជាសំណាងល្អមិនមានអ្នករបួសធ្ងន់ធ្ងរនោះទេ តែហេតុការណ៍មួយនេះក៏បានបង្កការភិតភ័យទៅដល់អ្នកដំណើរមិនស្ទើរនោះដែរ៕
ប្រភព៖ Khosod