ព្រឹកថ្ងៃបិណ្ឌ១! ក្រសួងជូនដំណឹង កម្ពុជាទទួលឥទ្ធិពលពីព្យុះទី ១៦ ឈ្មោះ «តាប៉ាស» អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្តក្រុង

Share This

នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ឱ្យបានដឹងថា វិសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី ១៦ ឈ្មោះតាប៉ាស (Tapah) T2516 ក្នុងឆ្នាំ ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និង ព្រះរាជាណាចក្រកម្ពុជា ខណៈគន្លងផ្លូវដើររបស់ព្យុះ តាប៉ាស នេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖

១. តំបន់វាលទំនាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិម មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។

២. តំបន់ខ្ពង់រាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបស្ចិម និង ពាយ័ព្យ មានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិម មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។

– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ២ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ព័ត៌មានបន្ថែម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្ស័យជាប់ Top1 ហើយ! អុំទូក ៣ ថ្ងៃ ខេត្ត «សៀមរាប» ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦ ម៉ឺននាក់

រកផ្លូវវាងប្រយ័ត្នស្ទះ! ខានស្អែក នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

សំណាងណាស់! នារីចិនម្នាក់បុណ្យខ្ពស់ ត្រូ/វ ២០ កាំ-.បិ//តហើយមិនអី ព្រោះបានស៊ីលីកូននៅដើមទ្រូងជួយ

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

ស្វែងរកព័ត៌មាន​ ឬវីដេអូ