នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ទូរទស្សន៍ជាតិកម្ពុជា បានជូនដំណឹងឱ្យបានដឹងថា សពពលរដ្ឋខ្មែរ ឈ្មោះ ឌី ណៃ ហៅ កុសល ដែលត្រូវបានទាហានថៃបាញ់ប្រហារស្លាប់ នៅភូមិព្រៃចាន់ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ត្រូវបានដង្ហែមកបូជាហើយ នៅវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ក្នុងនោះផងដែរ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ បាននាំគ្នាចូលរួមរំលែកទុក្ខសម្ដែងក្ដីឈឺចាប់សោកស្ដាយ និង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកបានបដិសន្ធិទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។


គួររំឭកផងដែរថា នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួនពីរលើក គឺលើកទីមួយនៅវេលាម៉ោងប្រមាណ ១៥:៥០ នាទី និង លើកទីពីរនៅវេលាម៉ោង ១៧:៥៤ នាទីល្ងាច និង បានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ៣ នាក់ និង បាត់បង់ជីវិតចំនួន ១ នាក់៕
