ពេទ្យទាហានថៃម្នាក់ ត្រូវចាប់ខ្លួន ករណីបោ.កឱ្យទាហាន ២០០ នាក់ បង់លុយចាក់វ៉ាក់សាំងផ្តាសាយក្លែងក្លាយ សរុបជិត ៦ ពាន់ដុល្លារ

Share This

កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ ប៉ូលិសថៃ បានចុះទៅឃាត់ខ្លួនគ្រូពេទ្យទាហានម្នាក់ ក្រោមករណីបោកឱ្យទាហាន ២០០ នាក់ ចាក់វ៉ាក់សាំងផ្តាសាយធំក្លែងក្លាយ។

តាមព័ត៌មានបានឱ្យដឹងថា មន្រ្តីប៉ូលិសមកពីផ្នែកបង្ក្រាបឧក្រិដ្ឋកម្ម (CSD) និងគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ថៃ បានចុះទៅចាប់ខ្លួននាយទាហានពេទ្យម្នាក់ឈ្មោះថា Jinnawat តាមដីកាចាប់ខ្លួនពីតុលាការយោធាទីក្រុងបាងកក ក្រោមការចោទប្រកាន់ពី បុគ្គលិករដ្ឋដែលប្រព្រឹត្តអំពើទុច្ចរិត។ ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងទៀតថា កាលពីធ្វើការជាមួយវិស្វករកងកម្លាំងពិសេសថៃ/ស៊ូដង់ខាងត្បូង នាយទាហានពេទ្យរូបនេះបានបោកបញ្ឆោតឱ្យទាហានចំនួន ២០០ នាក់ ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយតាមបញ្ជានៃគ្រូពេទ្យបេសកកម្ម ហើយបានទទួលប្រាក់សរុបជាង ៥ ៨០០ ដុល្លារ។

យ៉ាងណាមិញ បន្ទាប់ពីមានការស៊ើបអង្កេត គេបានរកឃើញថា វ៉ាក់សាំងដែលនាយពេទ្យបានចាក់ឱ្យទាហាននោះ មិនមែនជាវ៉ាក់សាំងផ្តាសាយពិតប្រាកដឡើយ វាគ្រាន់តែសារធាតុម្យ៉ាងដែលមានតម្លៃថោកប៉ុណ្ណោះ។ ដោយឡែក​ ក្រោយពីឃាត់ខ្លួនរួច នាយពេទ្យបានបដិសេធការចោទប្រកាន់ តែក៏ត្រូវបានអាជ្ញាធរបញ្ជូនតុលាការយោធា ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ប្រភព៖ Khaosod

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តស់! មកដឹងចំណុចពិសេសៗរបស់សមាជិកក្រុមចម្រៀង 4T ម្នាក់ៗសុទ្ធតែមិនធម្មតា

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ