ពេជ្រ វត្តីសារ៉ាវឌ្ឍី រីករាយនឹងតំណែងមួយនេះ ហើយហៅការប្រកួតលើកនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ

Share This

ក្រោយកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2025 បានបញ្ចប់យ៉ាងរលូត ឃើញថាលើបណ្ដាញសង្គមក្រៅពីចែករំលែកបង្ហាញការអបអរគាំទ្រដល់ម្ចាស់មកុដថ្មីនៃកម្មវិធី MUC 2០25 ឃើញថាចំពោះបេក្ខភាពជើងខ្លាំងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលទទួលបានលំដាប់រងទី ២ MUC 2025 ក៏កំពុងទទួលបានការចែករំលែកអបអរលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន និង មានការសោកស្ដាយចំពោះនាងផងដែរ ដែលមិនអាចមានឱកាសដណ្ដើមបានជ័យលាភីគ្រងមកុដក្នុងកម្មវិធីនេះ។

យ៉ាងណាក៏ដោយ ដ្បិតតែមិនមានឱកាសក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe Cambodia 2025 មែន ប៉ុន្តែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ឆក់បានក្ដីស្រឡាញ់ និង សរសើរពីមហាជនទូទាំងប្រទេសចំពោះសមត្ថភាពរបស់នាង ជាពិសេសភាពលេចធ្លោក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនេះ ដែលបានប្រកួតប្រជែងបង្ហាញសមត្ថភាពដ៏អស្ចារ្យពីមួយវគ្គទៅមួយវគ្គ និង ទទួលបានពានរង្វាន់មួយ គឺ RADIANOE QUEEN BY POND’S។

បន្ទាប់ពីបញ្ចប់ការប្រកួតនេះដែរ ងាកមើលហ្វេសប៊ុករបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានឃើញនាងបង្ហោះសារបន្តបន្ទាប់បង្ហាញពីអារម្មណ៍ពិត ចំពោះលទ្ធផលរបស់នាងដែលទទួលបានទៅកាន់មហាជន ដោយនាងបានប្រឹងអស់ពីសមត្ថភាពហើយក្នុងការប្រកួតប្រជែងមួយនេះ។ លើសពីនេះ នាង ក៏បានបង្ហាញក្ដីមោទកភាពចំពោះការប្រឹងប្រែងរបស់ខ្លួន និង រីករាយចំពោះតំណែងជា លំដាប់រងទី ២ នៃ MUC 2025 ព្រមទាំងនាងតែងប្រកាន់ភ្ជាប់នូវការទទួលស្គាល់ការពិត និង អភិវឌ្ឍខ្លួនបន្ថែម ដោយចាត់ទុកថាគ្រាន់តែជាការផ្ដើមប៉ុណ្ណោះក្នុងវិស័យបវរកញ្ញាចក្រវាលនេះទៀតផង។

សារនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរៀបរាប់ថា ៖ «ការទទួលស្គាល់ការពិត ជារឿងមួយដែលនាងខ្ញុំតែងតែប្រកាន់ភ្ជាប់ ហើយយកមកអភិវឌ្ឍខ្លួនបន្ថែមជានិច្ច នេះគ្រាន់តែជាការចាប់ផ្តើមនៃចក្រវាល ហើយនាងខ្ញុំរីករាយនឹងចំណាប់ផ្តើមមួយនេះ។

ជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពអរគុណ និង ដឹងគុណដល់បងប្អូនទាំងអស់គ្នាដែលបានរួមដំណើរមួយនេះជាមួយ ពេជ្រ វត្តី។ អរគុណពិសេសដល់អ្នកគាំទ្ររបស់នាងខ្ញុំគ្រប់ៗរូប ដែលតែងតែឈរពីក្រោយខ្នងនាងខ្ញុំ និង ជាកម្លាំងចិត្តយ៉ាងរឹងមាំរបស់នាងខ្ញុំ។ នាងខ្ញុំក៏សូមអរគុណដល់បងៗ ដែលបានចូលរួមឧបត្ថម្ភឈុត ជាងផាត់មុខ ធ្វើសក់ និង បងៗជាងថតរូបទាំងអស់ដែលបានជួយ និង ទុកចិត្តលើប្អូនកន្លងមក។ អរគុណដល់ គណកម្មការ ក្រុមការងារ និង អ្នករៀបចំការងារបវរកញ្ញាចក្រវាលកម្ពុជា។ អរគុណដល់លោកគ្រូ អ្នកគ្រូ គ្រូបង្វឹកទាំងអស់ក្នុងដំណើរប្រកួតមួយនេះ ជាថ្មីម្តងទៀត នាងខ្ញុំនៅតែមានមោទកភាព និង រីករាយបំផុតចំពោះតំណែងមួយនេះ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ព័ត៌មានបន្ថែម

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

(វីដេអូ) ពូកែទាំងព្រម! ងិន ម៉ារ៉ាឌី រៀនជំនាញលើវិស័យច្នៃក្រចក រហូតទៅប្រឡងជាប់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ