ថ្មីៗនេះ ខណៈចូលដល់ខែកំណើតគំរប់ ២៧ ឆ្នាំរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចមិត្តក្នុងវិស័យបវរកញ្ញាជាច្រើន បានបង្ហាញការអបអរជូនថ្ងៃកំណើតរបស់នាងជាបន្តបន្ទាប់។
ស្របគ្នានោះ ក៏បានឃើញហ្វេសប៊ុករបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូ និង រូបភាពថតអមជាមួយនំខេក ដើម្បីធ្វើការអបអរថ្ងៃកំណើតរបស់ខ្លួនដែរ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចែករំលែកខ្លាំងលើរូបភាពប៉ុន្មានសន្លឹក ដែលបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះក្រោយថ្ងៃកំណើត ជាមួយឈុតបែបសិចស៊ី លេងស្ទីលថតជាមួយនំខេកយ៉ាងស៊ីអារម្មណ៍ ដោយកំពុងផ្ទុះការបញ្ចេញមតិវែកញែកខ្លាំងពីមហាជនអ្នកលេងបណ្ដាញសង្គមផងដែរ៕