កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រ ក៏ដូចជាមិត្តទាំងក្នុង ក្រៅរង្វង់សិល្បៈរបស់តារាស្រី ពេជ្រ ចរណៃ មានការរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលដំណឹងថាហាងរបស់នាងបានភ្លើងឆាបឆេះកាលពីវេលាម៉ោង ៨ និង ៤៥ នាទី យប់។
ក្នុងនោះ ហាងរបស់ កញ្ញា ពេជ្រ ចរណៃ ដែលត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនោះដែរ គឺជាហាងអាហារ ដែលនាងកំពុងរៀបចំ និង ត្រៀមបើកដំណើរការនាចុងខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។ យ៉ាងណាមិញ ជាអកុសល ហាងដែលជាក្តីស្រមៃកើតចេញពីកម្លាំងញើសឈាមមួយនេះត្រូវរលាយអស់មួយរំពិចព្រោះតែអគ្គិភ័យ។
គួរជម្រាបថា ហាងអាហារ កញ្ញា ពេជ្រ ចរណៃ ឆេះឡើងបបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដោយធ្វើឱ្យឆេះខូចខាតសម្ភារហាងក្នុងអាហារដ្ឋានអស់ទាំងស្រុង និង ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ នេះបើតាមការឱ្យដឹងពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕