ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ នេះ មានករណីអ្នកគ្រូសាលាបង្រៀនមួយរូប ប្រទះឃើញសពក្មេងស្រីម្នាក់ ស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹក ស្ថិតក្នុងសាលាបឋមសិក្សាវត្តគ្រួស។
តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវតីរងគ្រោះ មានឈ្មោះ លីណា អាយុ ១៥ ឆ្នាំ មានទីលំនៅក្នុងខណ្ឌព្រែកព្នៅ ត្រូវបានអ្នកគ្រូប្រទះឃើញដេកស្លាប់អាក្រាតកាយនៅបន្ទប់ទឹក ស្ថិតក្នុងសាលាបឋមសិក្សាវត្តគ្រួស ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយទទួលបានដំណឹង សមត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍ដល់ទីតាំងកើតហេតុ ខណៈករណីនេះត្រូវបានមហាជនជាច្រើនសង្ស័យថាជាករណីរំលោភសម្លាប់ ដោយសារតែសពក្មេងស្រីត្រូវបានប្រះឃើញក្នុងសភាពអាក្រាតកាយក្នុងបន្ទប់ទឹក៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖