ថ្មីៗ Sana Yusaf តារា TikTok វ័យ ១៧ ឆ្នាំ ជនជាតិប៉ាគីស្ថាន ត្រូវបានបុរសម្នាក់ចូលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ព្រោះតែខឹងនឹងរឿងតាមនាងសុំធ្វើជាមិត្តភក្តិ តែនាងមិនព្រម។
តាមព័ត៌មានបានឱ្យដឹងថា បុរសជាជនដៃដល់មានវ័យ ២២ ឆ្នាំ ឈ្មោះ Umar Hayat គេបានឈរចាំនាងនៅមុខផ្ទះអស់ជាច្រើនម៉ោង តែនាងមិនចេញមកជួប ទើបបានសម្រុកចូលទៅក្នុងផ្ទះនាង ហើយបានលើកកាំភ្លើងបាញ់នាងចំនួន ២ គ្រាប់ចំដើមទ្រូង បណ្តាលឱ្យស្លាប់នឹងកន្លែង រួចក៏បានយកទូរស័ព្ទនាងរត់គេចបាត់ទៅ។
យ៉ាងណាមិញ ក្រោយមកបុរសជាជនដៃដល់ ក៏ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចម្លើយសារភាពគេបានឱ្យដឹងថា គេបានព្យាយាមសុំនាងធ្វើជាមិត្តភក្តិច្រើនដងហើយ តែនាងមិនព្រមសោះ ហើយក៏បានព្យាយាមជួបនាងជាច្រើនដងដែរ តែមិនបានសម្រេច ទើបលើកនេះទ្រាំមិនបានក៏បានលើកដៃបាញ់សម្លាប់នាងតែម្តង៕