មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និង ចែករំលែកបន្តគ្នាព្រោងព្រាត ករណីស្ត្រីម្នាក់ធ្លាក់ពីលើដើមត្នោត ផុតជីវិតចាកចោលកូនតូចៗគួរឱ្យស្រណោះ នៅភូមិកន្តុងរ៉ុង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីឈ្មោះ ឡាយ ស៊ីនួន បានបង្ហោះនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ឱ្យបានដឹងថា ស្ត្រីម្នាក់មានឈ្មោះ អាង សុណេ ហៅក្រៅ អាង ស្រស់ បានធ្លាក់ពីលើដើមត្នោតបាត់បង់ជីវិត ដោយហេតុតែជីវៈភាពខ្វះខាត ទើបត្រូវឡើងត្នោតដើម្បីយកទឹក និង បេះផ្លែយកលក់ដើម្បីចិញ្ចឹមកូនៗ ៣ នាក់ បែរជាអកុសលត្រូវធ្លាក់នៅខាងជើងស្ទឹង ហើយទម្រាំអ្នកបង់សំណាញ់ឃើញគឺបានផុតដង្ហើមបាត់ទៅហើយ។
តាមប្រភពបានឱ្យដឹងទៀតថា ចំពោះមរណភាពនឹកស្មានមិនដល់នេះ បានធ្វើឱ្យកូនតូចៗយំហៅម្ដាយឱ្យក្រោកឡើង និង ត្រូវបានអ្នកភូមិចូលរួមរំលែកទុក្ខ និង សម្ដែងក្ដីសោកស្ដាយសូមឱ្យចាកផុតពីទុក្ខ ជាតិខាងមុខកុំឱ្យកម្សត់បែបនេះទៀត៕