នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការប្រកាសស្វែងរកយុវតីអាយុ ១៩ ឆ្នាំម្នាក់ ដែលបានចេញពីផ្ទះតាំងពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ ពុំឃើញត្រឡប់ទៅផ្ទះវិញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អាណាព្យាបាល បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកកូនស្រីឈ្មោះ អោ លីហ្សា អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស បានចេញពីផ្ទះលេខ F37 ផ្លូវបេតុង បុរីស្រីសុវណ្ណា ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ ហើយមិនឃើញត្រឡប់ទៅផ្ទះវិញ។
ដូច្នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានឃើញអ្នកមានភិនភាគដូចក្នុងរូបខាងលើនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារតាមរយ:លេខទូរស័ព្ទ ០៨៦៩៣២២៤៤ , ០៩៩៦៥៦២៦៣៕