នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធហើយនៅក្នុងទឹកដីខេត្តព្រះវិហារ ដោយពិធីបើកដំបូងបានរៀបចំឡើងនៅបរិវេណប្រាសាទកោះកេរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។


ក្នុងនោះដែរ កម្មវិធីដំបូងនៃ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមតាំងពីព្រលឹមវេលាម៉ោង ៦ ព្រឹក ដែលជាកម្មវិធី «រត់ចម្ងាយខ្លី» នៅជុំវិញប្រាសាទកោះកេរ ជាការរត់រួមគ្នា ដើម្បីសន្តិភាព និង សិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែលមហោស្រពសិល្បៈ «បុណ្យភូមិមានជើង»បានសហការរៀបចំជាមួយនឹង UNICEF Cambodia។


កម្មវិធីរត់ចម្ងាយខ្លីនេះ ទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរព្រះវិហារ, រដ្ឋបាលស្រុក, កុមារៗ សិស្ស និសិ្សត, បងប្អូនប្រជាពលរដ្ធ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេប្រាង្គ (យុវជនស្ម័គ្រចិត្ត) សរុបចំនួនមិនតិចជាង ១០០០ នាក់ ពោរពេញដោយស្នាមញញឹម។


កុំភ្លេច! ចូលរួមទាំងអស់គ្នាសម្រាប់ថ្ងៃទី ២២, ២៣ វិច្ឆិកា នៅឯវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានសកម្មភាពជាច្រើនដូចជា សកម្មភាពអប់រំនៅភូមិ UNICEF, ល្បែងកម្សាន្ត, សិល្បៈបុរាណ, របាំ, តួត្លុក, ពេទ្យសិល្បៈ និង តន្រ្តីសម័យ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖







