ចេះប្រើល្បិចទៀត! មឹកឈ្មោះមួយប្រភេទនេះ មុនពេលរួមសង្វាស់ត្រូវបាញ់ពិសសណ្ដំមឹកញី ការពារខ្លួនកុំឱ្យមឹកញីចាប់ស៊ី ក្រោយបន្តពូ/ជរួច

Share This

អ្នកវិទ្យាសាស្ត្របានរកឃើញសត្វមឹកម្យ៉ាងគេឱ្យឈ្មោះថា blue-lined octopuses ឬ មឹកក្រឡាខៀវ ដែលពេលវាចាប់គូរួមភេទ មឹកឈ្មោលនឹងចាក់សារធាតុដ៏មានឥទ្ធិពលម្យ៉ាងហៅថា neurotoxin ទៅក្នុងបេះដូងមឹកញី។ ការធ្វើដូចនេះ គឺដើម្បីការពារខ្លួនពីការខាំ ឬ ក្លាយជាចំណីរបស់មឹកញី ក្រោយពេលរួមភេទ។

បើតាមការស្រាវជ្រាវរកឃើញបន្ថែមទៀត មឹកក្រឡាខៀវបានវិវត្តខ្លួនប្រើពិសម្យ៉ាងហៅថា tetrodotoxin (TTX) ដែលអាចសណ្តំមឹកញីមិនឱ្យកម្រើកខ្លួនក្នុងរយៈពេលខ្លីមួយ។ ចំពោះមឹកញីវិញ អ្នកដឹកនាំការសិក្សា លោក Wen-Sung Chung ដែលជាអ្នកជំនាញខាងសរសៃប្រសាទសត្វនៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលីបាននិយាយថា ការស៊ីដៃគូរួមភេទជាអាហារនឹងអាចឱ្យវារក្សាទុកថាមពលក្នុងការផលិតពង និង ភ្ញាស់ពង។ អាចថាការស៊ីមឹកឈ្មោលគឺជាចំណីពិសេសចុងក្រោយរបស់មឹកញី។

តាមការតាមដាន លោក Wen-Sung Chung សម្គាល់ឃើញថា នៅពេលរួមភេទ មឹកឈ្មោលនឹងឡើងជិះពីលើមឹកញី រួចចាក់ពិសសណ្តំទៅក្នុងបេះដូង។ ដោយសារមឹកក្រឡាខៀវមានដៃខ្លី តម្រូវឱ្យពួកវានៅកៀកគ្នាបំផុតនៅពេលរួមភេទ។ ពេលពិសជ្រាបចូលខ្លួនមឹកញី វានឹងកម្រើកលែងរួច ហើយឈប់ដកដង្ហើមប្រហែលមួយម៉ោង ដែលផ្តល់ឱកាសឱ្យមឹកឈ្មោលចាត់ការរួមភេទ ដោយមិនភ័យមឹកញីខាំធ្វើជាអាហារវិញ។ ក្រោយអស់ជាតិពិស មឹកញីនឹងភ្ញាក់ឡើងជាមួយសភាពខ្សោយខ្លាំង តែមិនស្លាប់ ដោយសារវាអាចធន់នឹងពិសបាន។

យោងតាមសារមន្ទីរអូស្ត្រាលីនៅទីក្រុងស៊ីដនី បានឱ្យដឹងថា មនុស្សមួយចំនួននៅក្នុងប្រទេសអូស្ត្រាលីបានស្លាប់ បន្ទាប់ពីត្រូវបានមឹកក្រឡាខៀវខាំ។ សម្រាប់ លោក Wen-Sung Chung នេះជាលើកទីមួយហើយ ដែលរកឃើញភស្តុតាងដ៏ចម្លែក ដែលមឹកក្រឡាខៀវបានប្រើពិសរបស់វាសម្រាប់ជាការសណ្តំដៃគូ ជាជាងប្រើសម្រាប់ប្រមាញ់ចំណី ឬ ការពារខ្លួន៕

ប្រភព៖ NYP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ