ទទួលបានសំបុត្រយន្តហោះទៅសិក្សាក្រៅប្រទេសឥតគិតថ្លៃពីពិព័រណ៍ការសិក្សាទៅកាន់ចក្រភពអង់គ្លេសឆ្នាំ 2025 រៀបចំដោយ SpringBoardEducation Cambodia

Share This

ទទួលបានសំបុត្រយន្តហោះ និង ប័ណ្ណប្រឡងតេស្តអន្តរជាតិដោយឥតគិតថ្លៃដោយគ្រាន់តែចុះឈ្មោះថ្ងៃនេះតាមរយៈ http://13.54.195.63:3000/

SpringBoardEducation Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីពិព័រណ៍ការសិក្សានៅចក្រភពអង់គ្លេសឆ្នាំ 2025 លើកទី ១៩ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានបង្កើតឡើងដើម្បីជម្រុញសិស្សនិស្សិតដែលមានក្តីប្រាថ្នាចង់ទៅសិក្សានៅ សាកលវិទ្យាល័យ និងមហាវិទ្យាល័យល្បីៗជាង 20 មកពីចក្រភពអង់គ្លេស។ ពិព័រណ៍ដែលត្រូវតែចូលរួមនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2025 ចាប់ពីម៉ោង 8:30 នាទីព្រឹក ដល់ 5:00 ល្ងាច នៅសណ្ឋាគារ Hyatt Regency Phnom Penh។

ពិព័រណ៍ការសិក្សានៅចក្រភពអង់គ្លេសឆ្នាំ2025 គឺជាឱកាសមាសសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ក៏ដូចជាមាតាបិតាគ្រប់រូប ដើម្បីទទួលបានការយល់ដឹងទូលំទូលាយអំពីពិភពនៃការអប់រំថ្នាក់ឧត្តមសិក្សារបស់ចក្រភពអង់គ្លេស។ មិនថាអ្នកកំពុងពិចារណាការសិក្សាថ្នាក់បរិញ្ញាបត្រ ឬក្រោយបរិញ្ញាបត្រទេ ព្រឹត្តិការណ៍នេះនឹងផ្តល់ព័ត៌មាន និងការណែនាំទាំងអស់ដែលអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីការសិក្សានៅបរទេស។

អ្វីដែលអ្នកនឹងទទូលបាននៅឯពិព័រណ៍ការសិក្សាចក្រភពអង់គ្លេសឆ្នាំ 2025 ៖
ជួបជាមួយតំណាងមកពីសាកលវិទ្យាល័យ និងមហាវិទ្យាល័យល្បីៗជាង 20 មកពីចក្រភពអង់គ្លេស៖ ចូលរួមជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកតំណាងមកពីស្ថាប័នកំពូលមួយចំនួនរបស់ចក្រភពអង់គ្លេស រួមទាំងអ្នកតំណាងសាកលវិទ្យាល័យល្បីៗ និងមហាវិទ្យាល័យល្បីៗផងដែរ។ លើសពីនេះអ្នកចូលរួមនិងអាចស្វែងយល់អំពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស ដំណើរការកម្មវិធី វគ្គសិក្សា និងអត្ថប្រយោជន៍នៃការសិក្សានៅចក្រភពអង់គ្លេស។

ការជួបពិគ្រោះយោបល់ផ្ទាល់ជាមួយអ្នកតំណាងសាកលវិទ្យាល័យល្បីៗ និងមហាវិទ្យាល័យល្បីៗដើម្បីទទួលបានការណែនាំ ការចូលរៀន អាហារូបករណ៍ ការស្នាក់នៅ និងជីវិតជានិស្សិតអន្តរជាតិនៅចក្រភពអង់គ្លេស។
ស្វែងយល់ពីជម្រើសអាហារូបករណ៍ជាច្រើនដែលអាចធ្វើឱ្យសុបិនទៅសិក្សានៅចក្រភពអង់គ្លេសរបស់អ្នកក្លាយជាការពិត។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ SpringBoardEducation Cambodia ក្នុងគោលបំណងសម្រួលដល់ដំណើរការសិក្សានៅបរទេស និងផ្តល់ឱ្យអ្នកចូលរួមនូវពត៌មានសិក្សាដ៏សំបូរបែប និងចំណេះដឹងដើម្បីស្វែងយល់អំពីដំណើរការសិក្សាប្រកបដោយជោគជ័យ។

ចាប់ផ្តើមដំណើរផ្សងព្រេងជាមួយការអប់រំដែលមានគុណភាពជាមួយពិព័រណ៍ការសិក្សានៅចក្រភពអង់គ្លេសឆ្នាំ 2025 SpringBoardEducation Cambodia សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ