ពិតជាស័ក្តិសម! កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវបានប្រសិទ្ធនាមជា «រាជិនីសំឡេងមាសយុគសម័យសន្តិភាព»

Share This

និយាយពីអ្នកនាង ម៉េង កែវពេជ្ជតា មហាជនអ្នកគាំទ្របានជ្រាបហើយថាអ្នកនាងជាកំពូលតារាចម្រៀងស្រីចាស់វស្សាលំដាប់ជួរមុខម្នាក់ក្នុងប្រទេសកម្ពុជា និង ត្រូវបានមហាជនដាក់រហស្សនាមឱ្យថា «រាជិនីសំឡេងមាស»។

ពិតណាស់ ចំពោះរហស្សនាមនេះដែរ មហាជនពេញចិត្តដាក់ជូន ព្រោះតែកំពូលតារាចម្រៀងចាស់វស្សារូបនេះ មានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀង ដែលអ្នកនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបែបបំពេរ និង ផ្អែមមុត ពេលដែលបង្ហើរសំនៀងបែបមនោសញ្ចេតនាម្តងៗ តែងតែធ្វើឱ្យអ្នកស្តាប់ដក់ចិត្ត លង់អារម្មណ៍តាមសំនៀងរបស់អ្នកនាង។

ម៉្យាងវិញទៀត មិនត្រឹមតែមានសមត្ថភាពច្រៀងបទមនោសញ្ចេតនា បុរាណប្រពៃណីបានពីរោះរណ្តំចិត្តប៉ុណ្ណោះទេ គឺកំពូលតារាចម្រៀងស្រីរូបនេះ អាចច្រៀងបានគ្រប់បទ គ្រប់ចង្វាក់ទាំងបទបុរាណ ទាំងបទពេញនិយម ហើយបច្ចុប្បន្ននេះគេឃើញថាមិនទាន់មានអ្នកជំនាន់ក្រោយណាមួយអាចបំបាក់អ្នកនាងបានឡើយ។ លើសពីសមត្ថភាពច្រៀងបានគ្រប់ទម្រង់ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ស្ទាត់ជំនាញក្នុងតាក់តែងនិពន្ធបទចម្រៀងជាច្រើនថែមទៀតផង។

ដោយឡែក ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ និង រំភើបអបអរចំពោះកំពូលតារាចម្រៀងស្រីរូបនេះ ខណៈបានឃើញវីដេអូនៃកិច្ចសម្ភាសក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី «មហោស្របសិល្បៈដំណើរខ្មែរលើកទី ១» កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដែលអ្នកនាង ម៉េង ពេជ្ជតា បានបង្ហាញក្ដីរំភើបចិត្តខ្លាំង ក្រោយពីមហោស្របសិល្បៈដំណើរខ្មែរបានប្រកាសប្រសិទ្ធនាមឱ្យអ្នកនាងជា «រាជិនីសំឡេងមាសយុគសម័យសន្តិភាព»។

ចំពោះងារជា «រាជិនីសំឡេងមាសយុគសម័យសន្តិភាព» នេះដែរ តាមរយៈការរៀបរាប់របស់ប្រធានសិល្បៈដំណើរខ្មែរ ប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីនោះឱ្យដឹងថា ការប្រសិទ្ធនាមនេះគឺចេញពីមហោស្របសិល្បៈដំណើរខ្មែរផ្ទាល់ដែលបានដាក់ងារជូន ដោយគណៈកម្មការបានមើលឃើញពីសមត្ថភាពរបស់អ្នកនាង ម៉េង កែវពេជ្ជតា ជាតារាចម្រៀងស្រីមានស្នាដៃច្រើន និង ទេពកោសល្យពហុជំនាញ ព្រមទាំងរក្សាបានប្រជាប្រិយភាពល្បីល្បាញជាច្រើនឆ្នាំកន្លងមកផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

ឡើងកម្ដៅហើយ! កៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គណៈកម្មការ Miss Universe ២ រូប ប្រកាសដើរចេញពីកម្មវិធី ព្រោះដឹងថា Top30 គេរើសមុនរួចហើយ

(វីដេអូ) មិត្តអ្នកសិល្បៈត្រៀមជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ នឹងដង្ហែទៅបូជានៅវត្តព្រឹកស្អែក

មិនធម្មតា! ឈុតរាត្រីសមោសរ ហ្វីយ៉ាតា គ្រងដើរលើឆាក MU យប់មិញ ប្រើត្បូងអស់រាប់លានគ្រាប់ ទម្ងន់ ១២ គីឡូ ជាមួយអត្ថន័យធំមហិមា

ពិបាកទទួលយកណាស់! សុភ័ក្រ្ត កុសុម៉ា ថាខានជួប អ៊ុន សិទ្ធា យូរស្មានតែលោកទៅរស់នៅក្រៅប្រទេស បែរជាទទួលដំណឹងដ៏សោកស្ដាយនេះវិញ

(វីដេអូ) រាប់អានគ្នាដូចបងប្អូនបង្កើត! សឿន វីតា កោរសក់បួសមុខភ្លើងសងគុណលោក អ៊ុន សិទ្ធា ជាសម្លាញ់ ទុកជាការលាគ្នាចុងក្រោយ

ធ្លាប់ជិតដិតគ្នាខ្លាំង ខានជួបមួយរយៈ សារ៉ាយ សក្ខិណា បែរជួប អ៊ុន សិទ្ធា ម្តងទៀតក្នុងទិដ្ឋភាពដ៏ខ្លោចចិត្តនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ