ពិតជាជំនាញ CEO សង្ហាប្រចាំហាងពេជ្រដ៏ល្បី ប្រាប់ចំៗភាពខុសគ្នារវាងគ្រឿងអលង្ការពីរយ៉ាង មើលមកស្រដៀងគ្នាខ្លាំង

Share This

នៅក្នុងវិស័យគ្រឿងអលង្ការ លោក ឈិន ថង ត្រូវបានគេស្គាល់យ៉ាងច្បាស់ ជាអ្នកច្នៃម៉ូដ និង ជា CEO នៃហាង មាស ពេជ្រដ៏ល្បីនៅទីក្រុងភ្នំពេញគឺ Jin Hoc Jewelry។ ចំណោមគ្រឿងអលង្ការច្រើនប្រភេទ ក្នុងនោះមានគ្រឿងអលង្ការពីរប្រភេទ ដែលស្រដៀងគ្នាស្ទើរតែទាំងស្រុងនោះគឺ គ្រឿងអលង្ការម៉ូដនិយម និង គ្រឿងអលង្ការប្រណីត។ ដើម្បីញែកគ្នាឱ្យដាច់ លោក ឈិន ថង ដែលជាអ្នកឯកទេសគ្រឿងអលង្ការ នឹងធ្វើការបកស្រាយដូចខាងក្រោម៖

រៀបរាប់ទាំងញញឹម លោកថាសម្រាប់គ្រឿងអលង្ការម៉ូដនិយម គឺសំដៅដល់ម៉ូដដែលចម្លងតាមគ្នាពីមួយជំនាន់ទៅមួយជំនាន់ តាមសម័យកាលដែលមនុស្សពេញនិយម។ ចំណែកឯគ្រឿងអលង្ការប្រណីតវិញ ជាប្រភេទម៉ូដដែលត្រូវបានច្នៃឡើងដោយមានការផ្ចិតផ្ចង់ ហើយត្រូវមានការគិតឱ្យបានល្អិតល្អន់មុននឹងច្នៃវាចេញឡើង។

លោកលើកឡើងទៀតថា៖ «ភាគច្រើនអ្នកច្នៃម៉ូដគ្រឿងអលង្ការប្រភេទនេះ ត្រូវមានការគិតមុននឹងច្នៃថាតើម៉ូដមួយដែលយើងកំពុងច្នៃនេះ វាកើតចេញពីអារម្មណ៍របស់យើង ឬការទទួលបានការលើកទឹកចិត្តពីនរណាម្នាក់ ឬវត្ថុដែលនៅជុំវិញខ្លួនយើង ឬក៏ទីកន្លែងណាមួយដែលយើងបានទៅដល់។ ដូចឧទាហរណ៍ មានផ្ទាំងគំនូរមួយដែលធ្វើឱ្យយើងនឹកឃើញដល់អ្វីមួយ ដែលទាក់ទងទៅនឹងផ្ទាំងគំនូរនោះ ភ្លាមៗយើងក៏ចង់បញ្ចេញវាឡើងតាមរយៈការច្នៃម៉ូដគ្រឿងអលង្ការ ដោយធ្វើការគូសវាសនៅលើក្រដាសតែម្តង។»

សម្រាប់ការច្នៃម៉ូដគ្រឿងអលង្ការប្រណីត លោកបានលើកឡើងពីរចំណុចគោលក្នុងចង្វាក់ផលិតថា ទី ១ គឺចំណុចសំខាន់៖ មុនយើងសម្រេចចិត្តបង្ហាញម៉ូដដែលយើងច្នៃឡើង យើងត្រូវដាក់ចិត្តទុកវាជាស្នាដៃសម្រាប់ខ្លួនឯង។ ឧទាហរណ៍ នៅពេលគេឃើញម៉ូដមួយនេះ គេនឹងនឹកឃើញដល់ ឈិន ថង ជាអ្នកច្នៃម៉ូដម្នាក់។ ហេតុដូច្នេះក្នុងនាមជាអ្នកច្នៃម៉ូដ គឺត្រូវពិនិត្យមើលគ្រប់ជ្រុងជ្រោយ តាំងពីចំនួន ប្រភេទ និង គុណភាពត្បូងនៃគ្រឿងអលង្ការនីមួយៗ រួចមកទើបចាប់ផ្តើមពិភាក្សាជាមួយជាង។​

ចំណែកចំណុចមួយទៀតគឺការលម្អិត៖ ត្រូវលម្អិតទៅលើគុណភាព និង ភាពងាយស្រួលដោយប្រាកដថាពេលពាក់ទៅ មិនមានអារម្មណ៍ធ្ងន់ ស្រួល និង មិនចាក់សាច់ជាដើម។​ សំខាន់ទៀតនោះ ដើម្បីយល់ពីអ្នកពាក់ ត្រូវគិតថាតើគ្រឿងអលង្ការដែលយើងធ្វើហើយពាក់បានឬក៏អត់។ លោកថាការធ្វើគ្រឿងមិនមានអ្វីដែលពិបាកទេសម្រាប់អ្នកដែលស្រលាញ់ការងារនេះ ប៉ុន្តែអ្វីដែលត្រូវព្យាយាមខ្លាំងគឺ ត្រូវចំណាយពេលយូរក្នុងការធ្វើ ដោយសារយើងចង់បាននូវភាពឥតខ្ចោះរបស់វា៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ