ពលរដ្ឋខ្មែរអាយុចាប់ពី ១៨ ដល់ ៣០ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ១៨ ខែ ចាប់ផ្ដើមអនុវត្តពីឆ្នាំ ២០២៦ តទៅ

Share This

នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និង អប​អរ​សាទរខួបលើក​ទី ៣២ ទិវាកងរាជអាវុធហត្ថ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះសម្តេចមហាបវរធិបតី បានបញ្ជាក់ថា សម្តេចបានឱ្យជាគោលការណ៍ដល់ក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំវិសោធនកម្មច្បាប់ចំនួន ២ ក្នុងនោះមានទី១៖ ច្បាប់កាតព្វកិច្ចយោធា ឆ្នាំ ២០០៦ និង ទី២៖ ច្បាប់សោធន។

សម្តេចបានបញ្ជាក់ថា «ចាប់ពីឆ្នាំ ២០២៦ ទៅ នឹងចាប់ផ្តើមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធា ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់យើង»។ សម្តេចបានបន្តថា សម្តេចឱ្យពិនិត្យមើលក្នុងការកែសម្រួល ដែលកន្លងទៅ ត្រូវអនុវត្ត ១៨ ខែ ដែលរយៈពេល ១៨ ខែនេះ ជារយៈពេលខ្លីហ្វឹកហ្វឺនបានតិចបំផុត ដោយបូករួមទាំងនីតិវិធីផ្សេងៗ រួមទាំងការចល័តផងដែរ។ ដូច្នេះសម្តេចចង់ឱ្យកែទៅរយៈពេល ២៤ ខែវិញ ដែលគោលការណ៍នេះ មានការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន។

គួរឱ្យដឹងផងដែរថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឡើងកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០០៦ ដោយមាន ៦ ជំពូក និង ១៨ មាត្រា។ ច្បាប់នេះបានកំណត់ថា ប្រជាពលរដ្ឋខ្មែរទាំង ២ ភេទ ដែលមានអាយុ ១៨ ដល់ ៣០ ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។ ក្នុងពិធីដដែលនេះ សម្តេចមហាបវរធិបតី បានពន្យល់បន្ថែមថា ច្បាប់នេះ ជួយឱ្យកម្ពុជា ទី១៖ បង្កើនបរិមាណបំពេញសាច់ទ័ព និង ទី២ បង្កើន​ប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ដែលការបំពេញសាច់ទ័ពនេះ នឹងធ្វើឱ្យកម្ពុជាមិនខ្វះកូនទាហាននោះទេសម្រាប់ថ្ងៃអនាគត។ សម្តេចបញ្ជាក់ថា «អ្វីដែលសំខាន់នោះគឺប្រសិទ្ធភាព ទ័ពដែលរើសជាកាតព្វកិច្ច យកទៅផ្សាំ ២ ឆ្នាំ ចប់ ២ ឆ្នាំគាត់មាន​លទ្ធភាពស្ម័គ្រចិត្ត ​គាត់ចង់ចូលសង្គម ឬគាត់ស្ម័គ្រចិត្តចូលជាទ័ពអាជីព»

សម្តេចក៏បានមានប្រសាសន៍បន្ថែមទៀតថា បញ្ហានេះ ក៏ងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធាផងដែរ។ អ្នកដែលមិនត្រូវបានជ្រើសរើស ក្រោយពេលបំពេញកាតព្វកិច្ចយោធាហើយ ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏ពួកគេជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះពួកគេអាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «បើសិនជាមានសភាពការណ៍ចាំបាច់ យើងមានទ័ពដែលអាចចុចឈ្មោះមកបាន ហើយគាត់មានការហ្វឹកហ្វឺនរួចជាស្រេច»

ប្រភព ៖ Fresh News

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ដាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស៊ិន ស្រីរ័ត្ន អតីតតួឯកស្រីរឿង «បង្គងវល្លិ៍មាស» សំងំបើកជំនួញជាហាងអាហារ កំពុងកាក់កបខ្លាំង

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ព័ត៌មានបន្ថែម

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

សម្បូរណាស់នៅថៃ! បំបែកសម្បុកបុរសស្រឡាញ់បុរសមួយក្រុម ជុំគ្នាប្រព្រឹត្តទង្វើអនា-/ចា-រក្នុងសណ្ឋាគារមួយកណ្ដាលក្រុងបាងកក

កុំឱ្យខកម៉ោង! ថ្ងៃនេះថ្ងៃល្អ អាចនាំគ្រួសារជាទីស្រឡាញ់ «លាងស៊យ» នៅម៉ោងនេះ ត្រូវការតែគ្រឿងងាយៗ ៥ មុខទេ

សង្ឃឹមកែខ្លួន! អ្នកផលិតមាតិកា បញ្ញា​ ដែលបង្អាប់ឈ្មោះខេត្តតាកែវ ក៏ជាអ្នកតាកែវដែរ ពេលនេះត្រូវប៉ូលិសហៅវាស់កម្ពស់ និង ផ្ដិតមេដៃធ្វើកិច្ចសន្យា

នៅប្រទេសកេនយ៉ា ប្រទះហេតុការណ៍បាក់ដីធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លា./ ប់ ២១ នាក់ និង បាត់ខ្លួន ៣០ នាក់រកមិនទាន់ឃើញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ