ពង្រីកខ្លួនកាន់តែធំជាងមុន សាប្រ៊ីណា អលង្ការ បើកសម្ពោធអគារថ្មី Sabrina Prestige ជាមួយបណ្តុំអាជីវកម្ម ហាងពេជ្រ ហាងសាឡន និង ការិយាល័យជួលដ៏ទំនើប ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ

Share This

អស់រយៈពេល ១៦ ឆ្នាំមកនេះ សាប្រ៊ីណា អលង្ការ (Sabrina Jewelry) ​ដែលមាន លោកស្រី ហ៊ីង សុខផល ជាស្ថាបនិក បានឈរឈ្មោះជាហាងគ្រឿងអលង្ការពេជ្រ ដែលមានគុណភាព សោភណភាព ប្រណីតភាព ជាពិសេសមានទំនួលខុសត្រូវខ្ពស់ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជនឥតឈប់ឈរ។

ជាក់ស្តែង កន្លងមកមិនថាស្ថិតក្នុងស្ថានភាពលំបាកដូចជា អំឡុងកូវីដ-១៩ ឬ ខណៈដែលហាងមួយចំនួន មានបញ្ហាទាក់ទងនឹងការលក់ហើយមិនទិញចូលមកវិញ ដោយឡែកសម្រាប់ សាប្រ៊ីណា អលង្ការ នៅតែឈរជើងរឹងមាំ អាចបំពេញសេវាកម្មល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ជាមួយអតិថិជនជានិច្ច។

ដោយសារទំនុកចិត្ត និង ការគាំទ្រខ្លាំងពីអតិថិជន សាប្រ៊ីណា អលង្ការ បានពង្រីកខ្លួនកាន់តែធំជាងមុន ដោយវិនិយោគបង្កើតជាអគារដ៏ទំនើបគឺ Sabrina Prestige ដែលមកជាមួយបណ្តុំអាជីវកម្មដូចជា៖ ឃ្វីក ប៊ីយូធី ​ស្ប៉ា​ អូឡាំព្យា, អាថេណា អលង្ការ (Athena Jewelry) និង ការិយាល័យសម្រាប់ជួល ដែលទើបធ្វើការសម្ពោធផ្លូវការកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ មានទីតាំងស្ថិតនៅ អគារលេខ S8-20 ផ្លូវហ្វាយណាន់សល ទីក្រុងអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ ៧ មករា ទល់មុខ Brown Olympia ចំកណ្តាលរាជធានីភ្នំពេញ។

ជាការពិត នៅក្នុងថ្ងៃបើកសម្ពោធអគារ Sabrina Prestige លោកស្រី ហ៊ីង សុខផល ស្ថាបនិក សាប្រ៊ីណា អលង្ការ ក៏បានបើកសម្ពោធដំណាលគ្នាជាមួយហាង ឃ្វីក ប៊ីយូធី ​ស្ប៉ា​ អូឡាំព្យា ជាសាខាទី ៥ ដែលត្រូវបានលោកស្រីទិញ Franchise (ហ្រ្វែនឆាយ) បន្ទាប់ពីលោកស្រីបានសិក្សាលើអាជីវកម្មនេះ ប្រមាណពីរទៅបីឆ្នាំ។ ផ្តើមពីអតិថិជនរហូតក្លាយជាអ្នកទិញ Franchise (ហ្រ្វែនឆាយ) លោកស្រីពេញចិត្តយ៉ាងខ្លាំងទៅលើសេវាកម្មកក់សក់ម៉ាស្សាបែបចិន ហើយដោយលោកស្រីជាមនុស្សស្រលាញ់ភាពស្រស់ស្អាត ទាំងគ្រឿងអលង្ការ និង ចង់ឱ្យមនុស្សស្រីស្រស់ស្អាតពីខាងក្នុង ជាពិសេសចង់ឱ្យអតិថិជន សាប្រ៊ីណា អលង្ការ ទទួលបានសេវាកម្មកាន់តែល្អទាំងសម្រស់ និ​ង ភាពស្រស់ស្រាយ លោកស្រីក៏សម្រេចចិត្តទិញ Franchise (ហ្រ្វែនឆាយ) នេះតែម្តង។

ឃ្វីក ប៊ីយូធី ​ស្ប៉ា​ អូឡាំព្យា បានរៀបចំឡើងយ៉ាងស៊ីវិល័យ ដោយកន្លែងផ្តល់សេវាកម្ម​មានរហូតដល់ទៅ ៣ ជាន់ និង មានជាបន្ទប់ VIP ផងដែរ។​ ក្រៅពីសេវាកម្មកក់សក់ម៉ាស្សាបែបចិនដ៏ពេញនិយម ក្នុងនោះមានសេវាកម្មជាច្រើនទៀតដូចជា៖ សេវាកម្មម៉ាស្សាមុខ, ផាត់មុខធ្វើសក់, ធ្វើក្រចក, សេវាកម្មចិញ្ចើម និង មាត់, សេវាកម្មបាញ់ HIFU សម្រក, សេវាកម្មបាញ់ Laser ជម្រុះរោម, សេវាកម្មសម្អាតត្រចៀកបែបចិន, សេវាកម្មតរោមភ្នែក ជាពិសេស សេវាកម្មអ្នកម៉ាក់កូនខ្ចី ជាសេវាកម្មកំពុងផ្ទុះខ្លាំង ជួយឱ្យម៉ាក់ៗមានសុខភាពល្អ និង មានរាងស្អាតឡើងវិញ។

ក្រៅពី ឃ្វីក ប៊ីយូធី ​ស្ប៉ា​ អូឡាំព្យា ដែលបានបើកសម្ពោធនេះ ក៏នៅមាន អាថេណា អលង្ការ (Athena Jewelry) ស្ថិតនៅជាន់ទី ៨ ដែលជាបុត្រសម្ព័ន្ធថ្មីមួយទៀតរបស់ សាប្រ៊ីណា អលង្ការ ថែមទៀត។ ដោយមានអតិថិជនតែងតែសួររកច្រើនអំពីគ្រឿងអលង្ការពេជ្របណ្តុះ ដូចនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការ សាប្រ៊ីណា អលង្ការ ក៏បានបង្កើត អាថេណា អលង្ការ (Athena Jewelry) នេះឡើង ដោយផ្តោតលើគ្រឿងអលង្ការពេជ្របណ្តុះ ឬ ពេជ្រចិញ្ចឹម ខណៈដែល សាប្រ៊ីណា អលង្ការ នៅតែរក្សាគោលជំហរផ្តោតទៅលើពេជ្រធម្មជាតិ។

ទន្ទឹមគ្នានេះ នៅក្នុងអគារ Sabrina Prestige ក៏ការិយាល័យសម្រាប់ជួលដល់ទៅ ៥ ជាន់ ទំហំធំទូលាយ ម៉ូដទាន់សម័យ ទីតាំងចំកណ្តាលក្រុង ផ្តល់នូវភាពងាយស្រួល ផាសុកភាព និង មានតម្លៃសមរម្យបំផុត ថែមទៀត។

ចំពោះគោលបំណងបើកអាជីវកម្មនេះ លោកស្រី ហ៊ីង សុខផល ស្ថាបនិក សាប្រ៊ីណា អលង្ការ ក៏ដូចជាជាម្ចាស់អគារ Sabrina Prestige បានលើកឡើងថា ៖ «គោលបំណងធំបំផុតគឺ យើងផ្តល់ជូននូវសេវាកម្មដ៏ល្អ ប្រកបដោយគុណភាព ទំនុកចិត្ត និង ទំនួលខុសត្រូវ រួមទាំងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាកាន់តែច្រើន ដើម្បីជាចំណែកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមជាតិ។ សាប្រ៊ីណា អលង្ការ រីកចម្រើនធំ យើងនឹងកាន់តែរឹងមាំ ផ្តល់នូវទំនុកចិត្តដល់អតិថិជនគ្រប់រូប និង គ្រប់កាលៈទេសៈ»។

ដើម្បីអបអរសាទរថ្ងៃបើកសម្ពាធនេះ ចំពោះ ឃ្វីក ប៊ីយូធី​ ស្ប៉ា​ អូឡាំព្យា ក៏មានការផ្តល់ជូននូវប្រូម៉ូសិនពិសេសរហូតដល់ 65% គ្រប់សេវាកម្មទាំងអស់។ មិនតែប៉ុណ្ណោះ រាល់អតិថិជនដែលជាវកាតសមាជិក VIP ឬកញ្ចប់ ​នឹងទទួលបានសន្លឹកឆ្នោតសម្រាប់ផ្សង​សំណាង​យក​រង្វាន់​ខ្សែ-កពេជ្រ​ ដែល​មាន​តម្លៃ​រហូតដល់ 2200$ ជាង។  អ្វីដែលពិសេសទៀតនោះ អតិថជនទាំងអស់ក៏នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃថ្លៃឈ្នួលពីហាងពេជ្រ សាប្រ៊ីណា ចំនួន 50% ថែមទៀតផង ដែលជាតម្លៃទាបជាងទីផ្សារ និង មានតែនៅហាង ឃ្វីក ប៊ីយូធី ស្ប៉ា សាខាអូឡាំព្យាតែមួយគត់៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

កន្លងផុតមួយរយៈ ពេជ្រ ចរណៃ បានទៅរកគ្រូមើលផ្លូវងងឹត រកឃើញមូលហេតុស្មានមិនដល់មួយ អាចជាផ្នែកធ្វើឱ្យមានភ្លើងឆេះ

ព័ត៌មានបន្ថែម

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

ធនាគារ វីង ពង្រីកឱកាសកម្មសិក្សាដល់និស្សិតកម្ពុជាកាន់តែច្រើន

ការយល់ច្រឡំ ៣ យ៉ាង បង្កើតទម្លាប់រស់នៅគ្មានផាសុកភាព បណ្តាលឱ្យមានហានិភ័យជំងឺបេះដូងកើនឡើងចំពោះប្រជាជនវ័យក្មេងនៅកម្ពុជា

តើការបង្ករោគតាមការរួ-ម/ភេ./.ទ និង ការបង្ករោ-គនៅប្រដាប់ប-ន្តពូ/ជ ខុសគ្នាដូចម្តេច?

ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ

ធនាគារ វីង បើកសាខាថ្មីនៅទឹកថ្លា ជួយជំរុញកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ