ផ្អើលអ្នកគាំទ្រ! ឧកញ៉ា ខេមរៈ សិរីមន្ត ខ្ជិលទុកទៀតផុសសារក្ដៅគគុកមួយ ជុំវិញរឿងរងការប្រមាថមើលងាយពីអ្នកគាំទ្រតារាចម្រៀងជំនាន់ថ្មី

Share This

ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុក មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត កំពុងផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើល និង វែកញែកខ្លាំង ក្រោយពីបានឃើញកំពូលតារាចម្រៀងរូបនេះ បានបង្ហោះសារមួយលើកនិយាយជុំវិញរឿងតារាចម្រៀងរៀមច្បង រួមទាំងរូបលោកផ្ទាល់ តែងត្រូវបានអ្នកគាំទ្ររបស់តារាជំនាន់ថ្មីជេរប្រមាថមើលងាយរហូតមក។

ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហាញឱ្យដឹងថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ រូបលោក ក៏ដូចជាតារាចម្រៀងរៀមច្បងមួយចំនួន ត្រូវបានក្រុមអ្នកគាំទ្ររបស់តារាចម្រៀងជំនាន់ថ្មីតាមជេរប្រមាថមើលងាយ ព្រមទាំងចោទប្រកាន់ និង ប្រៀបធៀបលើស្នាដៃផលិតចម្រៀងរបស់លោក និង តារាចម្រៀងរៀមច្បងផ្សេងៗទៀត មិនចេះអ្វីក្រៅពី Copy ពីបរទេសទៀតផង។

សារនោះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់ថា ៖ «រយៈពេល 7-8 ឆ្នាំចុងក្រោយនេះ បង និង តារាចម្រៀងរៀមច្បង លោកគ្រូ អ្នកគ្រូផ្នែកចម្រៀងស្ទើរតែទាំងអស់ ត្រូវបានក្រុមអ្នកគាំទ្ររបស់ប្អូនៗតារាចម្រៀងជំនាន់ថ្មីតាមជេរប្រមាថមើលងាយរហូតដោយចោទប្រកាន់ និង ប្រៀបធៀបថាពួកបង និង រៀមច្បងស្ទើរទាំងអស់គ្នាមិនចេះធ្វើអីក្រៅពី copy ចម្រៀងពីប្រទេសគេ ទាំងក្នុងស្ថានភាព ប្រទេសយើងស្ថិតក្នុងការលំបាកនាពេលអតីតកាល ហើយក្រុមអ្នកគាំទ្ររបស់ប្អូនៗ មានមោទកភាពព្រោះពួកប្អូនៗ ដោយពួកគាត់គិតថាប្អូនៗជាអ្នកនិពន្ធថ្មី ហើយបងក៏ធ្លាប់មានមោទកភាពប្អូនៗដែរ បងក៏បានផលិតចម្រៀងនិពន្ធថ្មីរយៈពេល 7 ឆ្នាំជាប់គ្នាមកនេះ បានខ្ទង់រយបទហើយ តែអ្វីៗបងមិននឹកស្មានថាប្អូនៗ Cheat បំភាន់សូម្បីតែហ្វេនរបស់ខ្លួនឯងថាខ្លួនជាអ្នកនិពន្ធថ្មី តែឥលូវនេះគឺបែកធ្លាយអស់ហើយគឺប្អូនៗ copy ពីប្រទេសគេរហូតដែរសោះ។

បងសោកស្ដាយចំពោះការមោទកភាពរបស់បង ចំពោះប្អូនៗកន្លងមក ហើយបានទទួលរងការប្រមាថពីហ្វេនរបស់ប្អូនៗរហូតមកដែរ តែមិននឹកស្មានថាប្អូនៗ ធ្វើចឹងសោះឈប់បានឈប់ទៅប្អូនៗសម្លាញ់ យើងធ្វើបានប៉ុនណាយើងប្រាប់គេត្រង់ៗទៅល្អជាងសម្រាប់យើងទាំងអស់គ្នា»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

ធ្លាប់ Locked Profile អត់? អ្នកលេងហ្វេសប៊ុកដែល Locked Profile គឺអាចមកពីហេតុផល ៤ យ៉ាងនេះ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ព័ត៌មានបន្ថែម

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ