ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៥ មានករណីប្រជាពលរដ្ឋ ដើរដកផ្សិត ក៏បានប្រទះឃើញសាកសព ដែលត្រូវបានគេកប់ចោលក្នុងរណ្តៅមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈប្រភពព័ត៌មានបឋម ដែលទទួលបានពីសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មានករណីប្រជាពលរដ្ឋដើរដកផ្សិត ប្រទះឃើញសាកសព គេកប់ចោលក្នុងរណ្តៅមួយកន្លែង ដែលស្ថិតនៅទីតាំងភូមិតាប់ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រោយជ្រាបដំណឹង កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវធ្វើកោសល្យវិច្ច័យ និង មានបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នាំគ្នាទៅមើលឈូឆរ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូនបន្ថែមនៅពេលក្រោយ៕
ប្រភព ៖ CT Plus News – ស៊ីធី ផ្លាស ញ៉ូវ