​ផ្អើលនៅថៃ! តារាស្រីល្បីប៉ុស្តិ៍លេខ ៧ ម្នាក់បកស្បែកមុខសង្សារចាស់ខ្លួនឯង ក្រោយដឹងថាបន្លំអួតជាលោកធំ ស្គាល់ជិតដិតនឹងនាយករដ្ឋមន្រ្តី

Share This

កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ តារាស្រី Kana Rinyarat ដែលជាតារាសម្តែងមួយរូបរបស់ថៃ បានចេញបកស្បែកមុខអតីតសង្សារ ដែលបន្លំខ្លួនជាលោកធំហាយសូរ អាងថាធ្វើការរាជការ ជិតស្និទ្ធជាមួយនឹងនាយករដ្ឋមន្រ្តីទៀត។

Kana បានរៀបរាប់ឱ្យដឹងថា នាងបានស្គាល់បុរសរូបនេះកាលពីចុងឆ្នាំ ២០២៤ កន្លងទៅ តាមរយៈកម្មវិធីរកដៃគូមួយ។ តែពេលនោះនាងមិនទាន់ដាច់ស្រេចជាមួយសង្សារចាស់ ទើបមកមើលចិត្តគ្នាទាក់ទងគ្នាមែនទែនកាលពីខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះឯង។ នៅពេលទាក់ទងគ្នាបុរសនេះ​តែងតែអួតអាងថាខ្លួនជាអ្នកធំ ស្គាល់ថ្នាក់លើច្រើន ព្រោះរូបគេជាទីប្រឹក្សានាយករដ្ឋមន្រ្តី ដែលធ្វើឱ្យនាងក៏ជឿស្លុង ដោយសារតែពេលគេមករកនាងម្តងៗ គេស្លៀកពាក់ពេញយស និង ជិះសុទ្ធតែឡានមានក្បួនហែហមពេញផ្លូវ។ លើសពីនេះទៀត នៅពេលសង្សារចាស់នាងមានបញ្ហាទាក់ទងនឹងជំនួញខុសច្បាប់ បុរសនេះក៏អះអាងថាខ្លួនបានពឹងនាយករដ្ឋមន្រ្តីឱ្យជួយ តែនាងត្រូវឱ្យថ្លៃទឹកតែ ដែលនាងក៏បានឱ្យលុយគេទៅអស់ចំនួន ៩.៨ ម៉ឺនបាត។

លុះទាក់ទងគ្នាបានជាង ១ ខែ គេក៏បានសុំនាងរៀបការ នាងក៏យល់ព្រម តែក្រោយមកនាងក៏ចាប់បានថាគេមានប្រពន្ធរួចហើយ ទើបនាងក៏បានសុំបែក។ ក្រោយមកនាងក៏ដឹងរឿងថាគេបានបោកបញ្ឆោតនាងគ្រប់យ៉ាង យកទាំងលុយនាងទៅទៀត ហើយនាងក៏សម្រេចិត្តចេញមកបកស្បែកមុខគេដូច្នេះ។ យ៉ាងណាមិញ ពេលនេះខាងប្រុសក៏ត្រូវបានប៉ូលិសឃាត់ខ្លួន និង ចាប់ផ្តើមត្រួតពិនិត្យដំណើរការក្តីក្រោមបទឆបោក និង ការយកគ្រឿងយសរាជការមកប្រើប្រាស់ដោយគ្មានការអនុញ្ញាតទៀត៕

ប្រភព៖ Thairath

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ព័ត៌មានបន្ថែម

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ