ផ្អើលពិភពលោក! យប់មិញកម្មវិធីរបស់ BVLGARI នៅសៀមរាប ប្រមូលផ្តុំសុទ្ធតែតារាអន្តរជាតិល្បីៗ អភិជន និង បុគ្គលមានមុខមាត់ក្នុងសង្គម 

Share This

ពិតជាមោទកភាពណាស់សម្រាប់កម្ពុជា ដែលម៉ាកដ៏ប្រណីតរបស់អ៊ីតាលី BVLGARI បានជ្រើសរើសទីតាំងរៀបចំកម្មវិធីរាត្រីសមោស BVLGARI AETERNA នៅឯប្រាសាទបាយ័ន ទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា។ កម្មវិធីបានរៀបចំឡើងជាលក្ខណៈឯកជន និង ផ្តាច់មុខបំផុត កាលពីរាត្រីថ្ងៃទី ២១ ម្សិលមិញ ដោយមានការចូលរួមពីសំណាក់ភ្ញៀវលំដាប់ៗទាំងជាតិ និង អន្តរជាតិ មកពីជុំវិញពិភពលោក។

ក្នុងឱកាសនេះ វត្តមានភ្ញៀវចូលរួមបានក្លាយជាផ្នែកមួយដ៏សំខាន់ ដែលធ្វើឱ្យកម្ពុជាកាន់តែមានគេស្គាល់ មានភាពលេចធ្លោ និង ល្បីល្បាញជាសកល។ ជាក់ស្តែង ក្នុងនោះឃើញមានវត្តមានពីតារាល្បីៗដូចជា កញ្ញា ស៊ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និង ជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំងតារាល្បីៗជាច្រើនទៀត។ ជាពិសេសឃើញមានវត្តមានពីបុគ្គលអភិជន អ្នកមានមុខមាត់នៅក្នុងសង្គម និង អ្នកមានឥទ្ធិពលជាច្រើនមកពីជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ ក៏មានវត្តមានស្ត្រីទី ១ នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ។

កាន់តែធ្វើឱ្យកម្ពុជាល្បីរន្ទឺ សារព័ត៌មានហ្វេហ្សិនលំដាប់ពិភពលោកមួយចំនួន ក៏បានចុះមកថត និង សម្ភាសតារាអន្តរជាតិ ដែលចូលរួមកម្មវិធីផងដែរ។ តួយ៉ាង ដូចជាទស្សនាវដ្តីហ្វេហ្សិន Harper’s BAZAAR និង ទស្សនាវដ្តី L’Officiel ជាដើម។ ហើយរឹតតែសំខាន់ មុនពេលកម្មវិធីចាប់ផ្តើម តារាល្បីៗប្រចាំម៉ាក BVLGARI ក៏បាននាំគ្នាថតបង្ហាញម៉ូដខូឡិកហ្សិនគ្រឿងអលង្ការ BVLGARI នៅតាមប្រាសាទរបស់យើងទៀតផង។

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក នៅពេលសួរពីមូលហេតុដែលខេត្តសៀមរាប ត្រូវបានជ្រើសរើសរៀបចំការបង្ហាញម៉ូដ BVLGARI លោក Jeffery Hang នាយកគ្រប់គ្រងម៉ាកប្រចាំតំបន់ បានលើកឡើងថា ជាដំបូងសូមថ្លែងអំណរគុណដល់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានណែនាំ BVLGARI ដើម្បីស្វែងរកលទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍នេះ កាលពី ១ ឆ្នាំមុន។ លោកបានជឿជាក់យ៉ាងមុតមាំថា តម្លៃ BVLGARI ជាពិសេសគ្រឿងអលង្ការទាំងនេះ ដែលត្រូវបានដាក់ឈ្មោះជាចង្កោមថា «Aeterna» មានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយនឹងរឿងគ្រប់យ៉ាង ដែលតំណាងឱ្យខេត្តសៀមរាប ជាក់ស្តែងប្រាសាទអង្គរវត្តតែម្តង៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ថ្លៃថ្នូរ ប្រណីតខ្លាំង! ម៉ាកនាឡិកាដៃ ២ ប្រើក្បាច់ខ្មែររចនាជាម៉ូដទំនើប ស្ទីលឡូយ ហើយលំដាប់ខ្ពស់

បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

ស្ទីលឡូយ! អ្នកច្នៃម៉ូដល្បីឈ្មោះ និង អ្នកច្នៃម៉ូដវ័យក្មេង សហការគ្នាបញ្ចេញម៉ូដសម្លៀកបំពាក់ដ៏ឡូយ ប្រជែងវិថីដើរម៉ូដអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ