ផ្អើលនៅវៀតណាម! ហាងនំប៉័ងសាច់មួយ មានផ្ទុកមេរោគក្នុងសាច់ ប៉ាតេ និង បន្លែ ធ្វើឱ្យមនុស្សរាប់រយនាក់ញ៉ាំរួចពុលចូលពេទ្យបន្តបន្ទាប់

Share This

ថ្មីៗនេះ មានករណីមួយកំពុងផ្ទុះការភ្ញាក់ផ្អើលនៅវៀតណាម ដោយមានហាងនំប៉័ងសាច់មួយត្រូវបានអាជ្ញាធរចុះទៅបិទផ្អាកជាបន្ទាន់ ក្រោយមានករណីមនុស្សចំនួន ៣៤២ នាក់បានពុលបន្ទាប់ពីទទួលទានរួច។

តាមព័ត៌មានបានឱ្យដឹងថា ហាងនំប៉័ងមួយនេះមានឈ្មោះថា Co Ba ស្ថិតនៅលើផ្លូវ Nguyen An Ninh នាទីក្រុងហូជីមិញ ហើយករណីការពុលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយមានមនុស្សជាច្រើនបានកើតអាការៈឈឺពោះ ក្តៅខ្លួន និងរាករូស ក្រោយពីបានទទួលទាននំប៉័ងសាច់នៅហាងនេះហើយ។ រហូតមកទល់ពេលនេះ ចំនួននៃជនរងគ្រោះក៏បានកើនឡើងរហូតដល់ទៅ ៣៤២ នាក់ទៅហើយ ដោយមានទាំងក្មេង មនុស្សចាស់ និង ស្រ្តីមានផ្ទៃពោះ។

ដោយឡែក ខាងអាជ្ញាធរបានចុះទៅអន្តរាគមន៍ដោយបានធ្វើបិទផ្អាកហាងខាងលើ និងបានរកឃើញថាមានមេរោគដែលបង្កឱ្យមានការពុល គឺមានផ្ទុកនៅក្នុងសាច់ជ្រូក ប៉ាតេ និង បន្លែ។ ចុងក្រោយខាងហាងបានចោទប្រកាន់ពីបទដូចជា ការលក់អាហារដែលបណ្តាលឱ្យមានការពុលដល់មនុស្សលើសពីប្រាំនាក់ ការលក់ដោយគ្មានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ អ្នករៀបចំអាហារមិនពាក់ស្រោមដៃ និងបំពាននីតិវិធីសុវត្ថិភាពចំណីអាហារ។ ខាងអាជ្ញាធរបានធ្វើការពិន័យហាងនេះជាទឹកប្រាក់ចំនួន ៤ ៩១០ ដុល្លារ ព្រមទាំងតម្រូវឱ្យម្ចាស់ចេញថ្លៃព្យាបាលទៅលើជនរងគ្រោះផងដែរ៕

ប្រភព៖ VNExpress 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

យប់មិញ! ស្ថានភាពទឹកទន្លេ នៅកោះនរា លិចផ្លូវថ្មើរជើង និង តូបលក់ដូរមួយចំនួនតាមច្រាំងទន្លេ តែគ្មានសំរាមមួយទងអណ្ដែតទេ

យប់មិញ! រញ្ជួយដីកម្រិត ៦.៩ វ៉ិចទ័រ វា/យប្រហារធ្ងន់ធ្ងរនៅខេត្ត Cebu ប្រទេសហ្វីលីពីន ស្លា-/ប់មនុស្សអស់ ២៧ នាក់ និង របួសរាប់រយនាក់

ការសិក្សាថ្មីនៅកូរ៉េខាងត្បូង៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រឈមហានិភ័យកើតជំងឺមហារីកដល់ទៅ ៦ ប្រភេទ

ភ័យបុ.កពោះ! កម្មវិធី MAPI 2025 កំពុងប្រកួតនៅហ្វីលីពីន ស្រាប់តែមានគ្រោះរញ្ជួយដីកើតឡើង ធ្វើឱ្យបវរកញ្ញាផ្អើលរត់ចុះពីឆាករកកន្លែងសុវត្ថិភាព

បើកឆាកខែថ្មីហេងៗ! ចូលខែ «តុលា» គ្រូចិនសែម៉ុងថា ឆ្នាំ ៣ នេះ ជាឆ្នាំហេង ត្រៀមខ្លួនចាប់យកលាភសំណាង

ព័ត៌មានបន្ថែម

យប់មិញ! ស្ថានភាពទឹកទន្លេ នៅកោះនរា លិចផ្លូវថ្មើរជើង និង តូបលក់ដូរមួយចំនួនតាមច្រាំងទន្លេ តែគ្មានសំរាមមួយទងអណ្ដែតទេ

យប់មិញ! រញ្ជួយដីកម្រិត ៦.៩ វ៉ិចទ័រ វា/យប្រហារធ្ងន់ធ្ងរនៅខេត្ត Cebu ប្រទេសហ្វីលីពីន ស្លា-/ប់មនុស្សអស់ ២៧ នាក់ និង របួសរាប់រយនាក់

ការសិក្សាថ្មីនៅកូរ៉េខាងត្បូង៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រឈមហានិភ័យកើតជំងឺមហារីកដល់ទៅ ៦ ប្រភេទ

បើកឆាកខែថ្មីហេងៗ! ចូលខែ «តុលា» គ្រូចិនសែម៉ុងថា ឆ្នាំ ៣ នេះ ជាឆ្នាំហេង ត្រៀមខ្លួនចាប់យកលាភសំណាង

សាយ ត្រូវបានតែងតាំងក្លាយជាគណៈប្រតិភូដឹកនាំសិស្សប្អូនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៩

ជួបជុំបងប្អូនធ្វើបុណ្យ! «កឋិនទាន» ឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥

នៅចិន! មួយត្រកូលជិត ៥០ នាក់ ត្រូវកាត់ទោសធ្ងន់ធ្ងរបំផុតដូចក្នុងរឿងបុរាណ ក្រោយរកស៊ីអំពើឧក្រិដ្ឋធំៗ គ្រាន់តែលុយខ្មៅរកបានជាង ១ ម៉ឺនលានយ័ន

ដាច់ខែតែអត់ដាច់គ្រោះ! នៅថៃឡានបើកឆ្លងផ្លូវជ្រុលទៅបុ./ករះម៉ូតូ-ឡាន ក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ ស្ល-ា./ប់របួសច្រើននាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ