ផ្អើលទាំងយប់! ផ្សារបឹងឈូក នៅបាត់ដំបង ត្រូវអគ្គិភ័យលេបត្របាក់ខ្ទង់ម៉ោង ១០ យប់មិញ បង្កការខូចខាតយ៉ាងដំណំ

Share This

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១០ និង ៣៥ នាទីយប់ មានករណីអគ្គិភ័យកើតឡើងនៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងក្រុមទី ៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈចំណុចឆាបឆេះដំបូងនៅជាន់ទី ០១ (ជាន់ខាងលើ) នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ឌិន និង ជាងកាត់ដេរ។

បើតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងពេលកើតហេតុ រដ្ឋបាលខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែង និង ប្រើប្រាស់កម្លាំង និង មធ្យោបាយសរុបរួម ចំនួន ៧៩១ នាក់ រួមមានដូចខាងក្រោម ៖

១​. កម្លាំងរបស់យោធភូមិភាគទី ៥ ចំនួន ២៥០ នាក់

២. កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ១០០ នាក់

៣. កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣០០ នាក់

៤. កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៦០ នាក់

៥. កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន ៨១ នាក់។

ចំពោះការចេញអន្តរាគមន៍រួមមាន ៖

– រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន ១១ គ្រឿង (ស្នងការនគរបាលខេត្ត ចំនួន ០៤ គ្រឿង និង អធិការដ្ឋាននគរបាលក្រុងស្រុក ចំនួន ០៧ គ្រឿង និង រថយន្តអគ្គិភ័យក្រុមហ៊ុនឯកជន ចំនួន ០២ គ្រឿង សរុប ១៣ គ្រឿង ព្រមទាំងប្រើប្រាស់ទឹកអស់ចំនួន ៥០ រថយន្តអគ្គិភ័យ រហូតដល់វេលាម៉ោង ០៣ និង ២០ នាទី ឈានចូលថ្ងៃចន្ទទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថានភាពនៃអគ្គិភ័យនេះ ទើបភ្លើងរលត់ទាំងស្រុង។

– ក្រៅពីជួយអន្តរាគមន៍ពន្លត់​កម្លាំងបានចូលរួមជួយ​សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍​នៅជុំវិញកន្លែងកើត​ហេតុ អន្តរាគមន៍ជួយ​ជញ្ជូនទ្រព្យសម្ភាររបស់បងប្អូ​ន​អាជីវករស្ថិតនៅជាន់ផ្ទាល់ដី និង ជុំវិញកន្លែងកើត​ហេតុ​ទៅកាន់ទីសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ចកំពុងស្ថិតនៅទីនោះនៅឡើយ ហើយចំ​ពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ ដែលពេលនេះសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវ និង វាយតម្លៃចំពោះការ​ខូចខាតនេះ ម៉្យាងទៀតក្នុងគ្រោះអគ្គិភ័យនេះ ពុំមានបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ញារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ព័ត៌មានបន្ថែម

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ញារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ចំណូលចិត្តប្លែកខុសគេ! សត្វស្លូតៗមិនចិញ្ចឹម ទៅចិញ្ចឹមតោ មានអីវារួចចេញពីទ្រុង ដេ-ញ-ខាំមនុស្សម្នាក្នុងភូមិប៊ិះបង្កគ្រោះធំ

អ៊ូអរដូចបុណ្យអុំទូក! ផ្លូវថ្មើរជើង Walk Street សៅរ៍-អាទិត្យម្សិលមិញ មានភ្ញៀវជាតិ-អន្តរជាតិ សម្រុកទៅដើរលេងណែនក្ដន់

គួរឱ្យខ្លាច! ទិដ្ឋភាពដ្រូនរាប់រយគ្រឿងនៅចិន ឆេះធ្លាក់ប្រសាចមកលើហ្វូងមនុស្សនៅក្រោម ដូចដុំអាចម៍ផ្កាយធ្លាក់មកបំផ្លាញលោក

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសជូនថវិកា ២ លានរៀល ដល់យុវជនដែលតស៊ូដើរពីភ្នំពេញ ទៅខេត្តរតនគិរី

ស្វែងរកព័ត៌មាន​ ឬវីដេអូ