ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មានករណីប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក នៅស្រះទឹកមួយកន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសវ័យជាង ៤០ ឆ្នាំម្នាក់ អណ្តែតទឹក ស្ថិតនៅចំណុចស្រះទឹកមួយកន្លែង ក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កជាការភ្ញាក់ផ្អេីល។
ក្រោយជ្រាបដំណឹងនេះ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រីការិយាល័យនគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកោសល្យវិច្ច័យទៅលេីសព និង ប្រគល់សពឱ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ប្រភព ៖ Fresh News Night