ផ្អើលជាថ្មី! ម៉ាដូណា ទ្រាំលែងបាន ទម្លាយរឿង ខ្ញុង ជំពាក់លុយ ឆាតទៅមិនតបតាំងពីចុងឆ្នាំ ២០២៤

Share This

មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវលុយកាក់របស់តារាកំប្លែង អ្នកនាង ខ្ញុង ដែលធ្លាប់ជាប់បុលលុយលោក ម៉ាដូណា។

កាលនោះ គេចាំបានថា លោក ម៉ាដូណា បានចេញមកបង្ហោះសារជារឿយៗពាក់ព័ន្ធនឹង អ្នកនាង ខ្ញុង ខ្ចីលុយមិនទាន់សង និង សន្យាសងម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រហូតធ្វើឱ្យលោកមានបញ្ហាទៀត ព្រោះលុយ ដែលអ្នកនាង ខ្ញុង យកទៅមានទាំងរបស់លោកផង និង លោកធានាខ្ចីពីអ្នកផ្សេងផង។

ដោយឡែក រឿងរ៉ាវខាងលើហាក់ស្ងប់ស្ងាត់មួយរយៈហើយនោះ ស្រាប់តែនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ លោក ម៉ាដូណា បានទម្លាយឆាតទារលុយពីអ្នកនាង ខ្ញុង តាំងពីចុងឆ្នាំ ២០២៤ ប៉ុន្តែមិនមានការឆ្លើយតប រហូតធ្វើឱ្យលោកបង្ហោះសារទម្លាយរឿងជាថ្មី។

ក្នុងនោះ លោក ម៉ាដូណា បានរៀបរាប់ថា៖ «ធានាលុយឱ្យវាផង បោកលុយខ្ញុំផង ខំរាប់អាន និង ទុកចិត្ត ចុងក្រោយលែងខ្វល់។ ជាអ្នកសិល្បៈដ៏ថោកទាបបំផុត កំពូលកុហករកលេខដាក់គ្មាន។ សំខាន់មើលងាយបងប្អូនខ្មែរនៅស្រុកក្រៅ សុទ្ធតែថាចោលឆ្អឹង ហើយខ្មឺតនិយាយដោយមិនដឹងខុសទៀតហើយឡើងតុបំភ្លឺ និយាយបំផ្លើសខុសពីការពិត! ខ្ញុំស្តាប់ហើយឆ្អែត គ្មានដឹងគុណចំពោះមនុស្សគ្រប់គ្នាដែលជួយ និយាយយកខ្លួនឯងល្អ។ ពីមុនថាមិនចង់បង្ហោះរូបមុខវា និង សរសេរចំឈ្មោះវាទេ តែចង់ដឹងថាវាមានលុយប្តឹងយើងទេ បើវាមាន មានន័យថាសុខចិត្តអស់លុយឡើងតុលាការ តែមិនសងយើង។

ពុកម៉ែបងប្អូន រង់ចាំទស្សនា ការឡាយរបស់ខ្ញុំនឹងបង្ហាញភស្តុតាងទាំងអស់ ហើយពេលខ្ញុំឡាយ ខ្ញុំជឿជាក់មានជនរងគ្រោះជាច្រើននាក់ ដែលត្រូវវាកុហក និង មិនសងបោកប្រាស់លុយជាច្រើននាក់ផងដែរ។ នាងឯងសំណាងហើយ ដែលបងប្អូននៅស្រុកក្រៅគ្រប់ប្រទេសនាំគ្នារីផតផេកកុំឱ្យរកស៊ីបាន ដើម្បីជាការប្រមាណក្នុងការដៀលបងប្អូនខ្មែរនៅក្រៅប្រទេស។ ខ្ញុំនឹងបង្ហោះនាងឯងរហូតដល់សងលុយខ្ញុំឱ្យគ្រប់ចំនួន មិនគិតពីកូនចៅខ្លួនឯងសោះ ថាគ្នាខ្មាសប៉ុនណា ដែលមានម្តាយបែបនេះ កុហកសាហាវ»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ស្វែងរកព័ត៌មាន​ ឬវីដេអូ