គ្រាន់តែឃើញព្រឺ! នេះហើយជាផ្ទះប៉ិតខ្មែរត្រៀមថតរឿង «ខ្មោចដើមចេកជ្វា» Version ថ្មី ឃើញសភាពផ្ទះក៏រន្ធ/ត់ព្រឺសម្បុរដែរ

Share This

និយាយពីភាពយន្តបុរាណខ្មែរបែបព្រឺព្រួច ភ័យរន្ធត់រឿង «ខ្មោចដើមចេកជ្វា» មហាជនអ្នកគាំទ្រដែលធ្លាប់ទស្សនាបានជ្រាបហើយថាភាពយន្តបុរាណមួយនេះ ផ្ទុះល្បីល្បាញខ្លាំងតាំងពីអំឡុង ២០០៥ មក។

យ៉ាងណាមិញ ក្រោយពីភាពយន្តល្បីល្បាញរំលងជាង ២០ មកដល់ថ្មីៗកន្លងទៅ ក៏បានឃើញផលិតករភាពយន្តខ្មែរ ក្នុងផលិតកម្ម Tiny Film Production បានប្រកាសត្រៀមផលិតនូវខ្សែភាពយន្តខ្មែរ «ខ្មោចដើមចេកជ្វា» ឡើងវិញ ទៅជាភាពយន្តខ្នាតធំដ៏ព្រឺព្រួចចាក់បញ្ចាំងក្នុងរោងភាពយន្តនៅឆ្នាំ ២០២៥ ម្ដង។

ក្នុងនោះ ផលិតកម្ម Tiny Film Production ក៏បានឱ្យដឹងថាគម្រោងនៃការផលិតភាពយន្តដ៏ល្បីនេះឡើងវិញ នឹងមានការចូលរួមសហការផលិតដោយផលិតករ និង អ្នកដឹកនាំជើងចាស់កាលពីឆ្នាំ ២០០៥ នោះ គឺលោក ហេង តុលា ផងដែរ។ ការបង្ហោះរបស់ Tiny Film Production បានរៀបរាប់ថា ៖ «“ឱអ្នកប្រុសរូបស្អាត ចូលពួននៅគុម្ពម៉ាតស្ងួនរកមិនឃើញ” ខ្សែភាពយន្តខ្មែរល្បីរន្ទឺកាលពី ២០ ឆ្នាំមុន បានត្រឡប់មកវិញដោយមានការសហការផលិតជាមួយនឹងផលិតករ និង អ្នកដឹកនាំជើងចាស់កាលពីឆ្នាំ ២០០៥ គឺលោក ហេងតុលា នឹងផ្តល់ជូនជាថ្មីនូវភាពរន្ធត់ព្រឺរោមហើបខ្លួនពីកៅអីជាមួយសាច់រឿងចាស់បូកបច្ចេកទេសថ្មី មកដល់រោងភាពយន្តឆ្នាំ 2025 កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា #tinyfilmproduction #ខ្មោចដើមចេកជ្វា2025»។

បន្ទាប់ពីផលិតកម្ម Tiny Film Production ចេញបង្ហោះសារ និង Poster នៃការផលិតភាពយន្ត «ខ្មោចដើមចេកជ្វា» ២០២៥ នេះភ្លាម មហាជនអ្នកគាំទ្រវិស័យភាពយន្តខ្នាតធំ បានផ្ទុះចាប់អារម្មណ៍ចែករំលែក និង បង្ហាញចិត្តរងចាំទស្សនាស្នាដៃថ្មីនៃការផលិតសាច់រឿងដ៏ព្រឺព្រួចនេះឡើងវិញ។

លើសពីនេះ ផលិតកម្មក៏បានបង្ហោះបង្ហើបទាក់ទងនឹងការត្រៀមថតសាច់រឿង «ខ្មោចដើមចេកជ្វា» ២០២៥ នេះជាបន្តបន្ទាប់ ដោយបានជ្រើសរើសតួអង្គសម្ដែងរួចរាល់ហើយ រីឯទីតាំង និង ប្លង់ផ្សេងៗក៏កំពុងស្វែងរកត្រៀមដំណើរការថតឆាប់ផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញខាងផលិតកម្ម Tiny Film Production បានបង្ហោះរូបភាពផ្ទះបុរាណមួយដូចទៅនឹងផ្ទះបុរាណចាស់ថតរឿងនេះកាលពីជំនាន់ឆ្នាំ ២០០៥ ដោយអាចនឹងជាទីតាំងដែលផលិតកម្មជ្រើសរើសត្រៀមថតឡើងវិញក្នុងឆ្នាំ ២០២៥ នេះផងដែរ៕

ចុចទស្សនាវីដេអូនៅទីនេះ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

កម្មពៀរមែន! ទាហានថៃ ដែលធ្លាប់ឈ្លោះចង្អុលមុខស្រ្តីខ្មែរនៅប្រាសាទតាមាន់ធំថ្ងៃមុន ត្រូវគេប្រទះឃើញស្ល-ា./ប់ក្នុងបន្ទប់ទឹក

ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង 5G ដែលមានស្ទីលទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ ៣០០ ដុល្លារ

មូលហេតុដែល ASUS ឈានមុខគេក្នុងការថែទាំក្រោយពេលទិញ ជាមួយនឹង Perfect Warranty

ព័ត៌មានបន្ថែម

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

សោកស្ដាយ! Miss Universe ឆ្នាំ ១៩៦២ សញ្ជាតិអាហ្សង់ទីន បានទទួលមរណ.ភាពក្នុងវ័យ ៨៧ ឆ្នាំ

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

ប៉ុន្មានចំណុចនេះបង្ហាញថា ទេព បូព្រឹក្ស ពិតជាសិល្បការិនីចម្រៀងមានស្ទីលប្លែកគេ ហើយឆក់បានប្រិយភាពខ្លាំងតាំងពីដំបូង

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ