មានករណីមួយនៅខេត្តរ៉ាក់យ៉ងប្រទេសថៃ ដែលផ្ទះមួយខ្នងបានរលំប៊ិះនឹងសម្លាប់ម្ចាស់ស្លាប់មួយគ្រួសារ ព្រោះតែការពុកដោយសារកណ្តៀរស៊ី តែម្ចាស់មិនចាប់អារម្មណ៍ដឹង។
តាមម្ចាស់ផ្ទះវ័យ ៤៥ ឆ្នាំ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ ខ្លួនជាមួយនឹងកូនស្រីកំពុងតែនាំគ្នាអង្គុយមើលទូរទស្សន៍ រីឯប្តីកំពុងតែសម្រាកនៅក្នុងបន្ទប់ ស្រាប់តែឮសំឡេងដូចជាបាក់អ្វីម្យ៉ាងចម្លែក ហើយក៏នាំកូនស្រីចេញមកក្រៅ។ គ្រាន់តែចេញមកបានមួយភ្លែត ស្រាប់តែដំបូលផ្ទះក៏បាក់ធ្លាក់មកមួយទំហឹង បង្កជាការភិតភ័យជាខ្លាំង តែជាសំណាងល្អបុរសជាប្តីមិនត្រូវរបួសនោះទេ។
យ៉ាងណាមិញ ក្រោយពីកើតហេតុម្ចាស់ផ្ទះទើបដឹងថា មានសត្វកណ្តៀរបានស៊ីធ្នឹមប្រក់ដំបូល ទើបបង្កជាពុកផុយហើយបាក់មកយ៉ាងដូច្នេះ។ ដោយឡែក ម្ចាស់ផ្ទះក៏បាននាំគ្នាទៅនៅកន្លែងផ្សេងបណ្តោះអាសន្នសិនទម្រាំតែជួសជួលផ្ទះហើយ ហើយក៏ឆ្លៀតដាស់តឿនដែរថា បើសិនជាផ្ទះមានកណ្តៀរគួរតែប្រយ័ត្នឱ្យមែនទែន ដើម្បីកុំឱ្យជួបករណីដូចជាខ្លួន៕
ប្រភព៖ Sanook