ក្រោយពីឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនខែមក ទីបំផុតកម្មវិធី Miss Teen Cambodia 2025 បានរកឃើញម្ចាស់មកុដហើយកាលពីរាត្រីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដោយបានទៅបវរកញ្ញាដ៏មានសមត្ថភាព ជូរី ល្អហួស។ ក្នុងនោះដែរ នៅថ្ងៃបំពាក់មកុដ Miss Teen Cambodia 2025 គឺមានការផ្ទេរមកុដដោយ កញ្ញា គុណ កន្និកា Miss Teen Cambodia 2024 ផងដែរ។

ងាកមកកាន់ Miss Teen Cambodia 2024 គុណ កន្និកា ក្រោយបានផ្ទេរមកុដទៅកាន់បវរកញ្ញាឆ្នាំថ្មី ឆ្នាំ ២០២៥ ហើយនោះ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ពោលគឺ ១ ថ្ងៃក្រោយការផ្ទេរមកុដ Miss Teen Cambodia 2024 រូបនេះ ក៏បានបង្ហោះផ្តាំទៅកាន់អ្នកគាំទ្រថា៖ «រាត្រីផ្ទេរមកុដ! ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូន នឹងនៅតែចងចាំក្មេងស្រីម្នាក់នេះផងណា គុណ កន្និកា Your miss teen Cambodia 2024»។

គួរជម្រាបដែរថា គុណ កន្និកា Miss Teen Cambodia 2024 ក្រោយពីបានឈ្នះមកុដកាលពីឆ្នាំមុនហើយនោះ បវរកញ្ញាវ័យក្មេងរូបនេះ ឆក់បានតំណែងសំខាន់ៗជាច្រើនក្នុងវិស័យសិល្បៈ ជាពិសេសនោះ នៅក្នុងវិស័យភាពយន្តតែម្តង។ ក្នុងនោះ កញ្ញា គុណ កន្និកា បានចូលរួមសម្តែងភាពយន្តជាច្រើនដូចជារឿង «ភ្លើងឆេះក្លឹបក្រោមដី», រឿង «ព្រាយបំពេកូន» និង រឿងជាច្រើនទៀត៕



