ផ្ទុះវែកញែកខ្លាំងលើការចេញចម្រៀងរបស់ N.Jonh កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ អ្នកសិល្បៈ និង អ្នកគាំទ្រ លើកជាមតិភ្ជាប់នឹងហេតុផលគួរយោគយល់មួយចំនួន

Share This

ចំពោះកូនប្រុសទី ២ របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ ដែលមានឈ្មោះថ្មីបែបបរទេសហៅថា N.Jonh ត្រូវបានគេដឹងថាលោកកំពុងរៀនហ្វឹកហាត់លើវិស័យចម្រៀងបរទេស ក្នុងស្ថាប័នមួយនៅឯសហរដ្ឋអារិកជាង ១ ឆ្នាំហើយ។

ដោយឡែក ថ្មីៗកន្លងទៅនេះ ស្របពេលកំពុងហ្វឹកហាត់ផ្នែកចម្រៀងបរទេស និង ត្រៀមចេញចម្រៀងថ្មីៗ N.Jonh ក៏ត្រូវបានមហាជនលើបណ្ដាញសង្គមផ្ទុះបញ្ចេញមតិវែកញែកខ្លាំង ក្រោយឃើញតារាចម្រៀងរូបនេះបញ្ចេញ Teaser MV ចម្រៀង «Sweet Love» ដែលមហាជនភាគច្រើនរិះគន់មិនពេញចិត្ត ព្រោះលោកបញ្ចេញចម្រៀងនេះខុសពេលវេលា ខណៈប្រទេសជាតិកំពុងមានបញ្ហាសង្គ្រាមដោយសារការឈ្លានពានរបស់ថៃ។

ក្រោយឃើញតារាចម្រៀង N.Jonh រងការវែកញែករិះគន់ម្ដងហើយម្ដងទៀត ក៏ឃើញមានអ្នកសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រមួយចំនួន បានចែករំលែកជាមតិលើកជាហេតុផលមួយឡើង ដើម្បីឱ្យមហាជនជួយយោគយល់ដល់តារាចម្រៀងប្រុសរូបនេះ។

ក្នុងការចែករំលែកនូវហេតុផលនោះ ត្រូវគេបានលើកមកបកស្រាយថា ៖ «សុំនិយាយរឿង N•John កូនប្រុសពូសុវត្ថិបន្តិច។ ខ្ញុំបានឮមកថា Acc & Page របស់គាត់ បរទេសជាអ្នកកាន់ ដូច Kpop អ៊ីចឹង។ គាត់នៅផ្ដោតរៀនហ្វឹកហាត់ក្នុងស្ថាប័នបរទេសមួយហ្នឹង ដូច្នេះគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ។ គ្រប់ Vìdeo ទាំងអស់ ត្រូវបាន Schedule គឺតម្រូវឱ្យ Release តែម្ដង។ ពេលគាត់បានល្បីល្បាញគេស្គាល់ពាសពេញ ក៏អាចជួយលើកស្ទួយមុខមាត់ប្រទេសយើងផងដែរ។ អ៊ីចឹងសូមអ្នកទាំងអស់គ្នា Understand him ផងចុះណា៎ ខ្មែរស្រឡាញ់ខ្មែរ ប្រឹងបន្តទៀត Bro @n.johnworld N.JOHN»។

លើសពីនេះ ក៏មានការលើកឡើងពីសកម្មភាពលើបណ្ដាញសង្គមរបស់តារាចម្រៀងប្រុស N.Jonh ដ្បិតតែកំពុងស្ថិតនៅក្រៅប្រទេសមែន ប៉ុន្តែរូបលោកក៏បានប្រើសំឡេងរបស់លោកជួយផ្សព្វផ្សាយពីការពិតនៃកម្ពុជា ដែលប្រឆាំងតតាំងនឹងការឈ្លានពានរបស់ថៃកន្លងមក តាមរយៈការបង្ហោះសារ និង ចេញជាចម្រៀងខ្លីៗផងដែរ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ទាន់ហេតុការណ៍! រសៀលនេះ អ្នកលក់ឡេល្បីឈ្មោះ Love Riya ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីសួរនាំ និង ចាត់ការបន្ត

មន្ទីរវប្បធម៌ សន្និដ្ឋានជាដំបូងថា បដិមាស្ពាន់ដែលបានរកឃើញនៅកំពង់ធំនោះ ទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនា អាចមានព្រះនាមយ៉ាងពីរោះនេះ

ចាស់តែចិត្តឆៅ! លោកតាអាយុ ៨១ ឆ្នាំម្នាក់ ដុតមណ្ឌលថែទាំមនុស្សចាស់ចោល ព្រោះខឹងមិនឱ្យគាត់ទៅក្រៅជាមួយសង្សារ

បាតុភូតដ៏កម្រ! ចន្ទគ្រាសពណ៌ឈា/ម Blood Moon នឹងលេចវត្តមាននៅដើមខែកញ្ញា ហើយមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលអាចមើលឃើញ

ប្រផ្នូលល្អ! នៅកំពង់ធំ ពលរដ្ឋជីកប្រឡាយសុខៗ ប្រទះឃើញបដិមាមួយអង្គ ទំងន់ប្រមាណ ២០ គីឡូក្រាម មានពណ៌ខៀវស្រងាត់ 

ព័ត៌មានបន្ថែម

ប្រឹងប្រែងមិនចុះចាញ់! ពពោះជាង ៦ ខែ ខ្ញុង បង្កើតរបរបន្ថែមមុខផ្ទះ ដើម្បីបង្កើនចំណូល

ពេជ្រសុទ្ធក្លាយជាអំបែងកែវ! វ៉ាង ស្រីណូ ចាយលុយទាំងខ្ទាស់ៗទិញគ្រឿងពេជ្រសុទ្ធ តែរកលក់វិញមិនចេញ ព្រោះម្ចាស់ហាងប្រមូលលុយរត់ចោលស្រុកបាត់

(វីដេអូ) ស្ដាប់ហើយរំជួលចិត្ត! បទ «ឈា-មខ្មែរ» រំឭកពីទាហានខ្មែរទាំង ១៨ នាក់ ដែលត្រូវទាហានថៃចាប់យកទៅយ៉ាងឈឺចាប់ ១៧ ថ្ងៃហើយមិនទាន់ប្រគល់មកវិញ

ស្រុះដៃគ្នាល្អណាស់! ភរិយា មង្គល ទីណា និង អាជីវករផ្សារដងទង់ ពួតដៃគ្នាជូនថវិកា និង ស្បៀងដល់កងកម្លាំងឈរជើងការពារទឹកដី នៅខេត្តកោះកុង

(វីដេអូ) គ្រួសារឃ្យូត! ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី ជួយគ្នា ចំណាយពេលមើលថែកូនប្រុសដោយផ្ទាល់ដៃ

ភ្ញាក់ផ្អើល! Miss Universe រុស្ស៊ី ឆ្នាំ ២០១៧ ទទួលមរណ-ភាពក្នុងវ័យ ៣១ ឆ្នាំ ដោយមិនដឹងមូលហេតុ

(វីដេអូ) បទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស ពោរពេញដោយអត្ថន័យ និង អំណាច រៀបរាប់ពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា

ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្នះខ្នែងដៃជើង ចុះខេត្តរួមចំណែកជួយរៀបចំស្បៀង និង ធ្វើនំខ្មែរត្រៀមសម្រាប់កងទ័ពជួរមុខ

ស្វែងរកព័ត៌មាន​ ឬវីដេអូ