បើនិយាយពីតារាចម្រៀងរ៉េប លោក NPN ម្ចាស់បទ «Channavinlyna» ក៏ត្រូវបានរាប់បញ្ជូលជាតារាចម្រៀងរ៉េបជំនាន់ថ្មីមានប្រជាប្រិយភាព និង ពោរពេញដោយសមត្ថភាពផងដែរ។
ក្នុងនោះ បទចម្រៀងមួយបទៗរបស់លោក NPN បាននិពន្ធឡើង ដោយឃ្លោងឃ្លាមានអត្ថន័យ និង ទំនុកភ្លេងពីរោះ ដែលជារសនិយមរបស់យុវវ័យនាពេលបច្ចុប្បន្នផងដែរ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោក NPN បានបង្ហោះសារក្នុងន័យឆ្លើយតបទៅមហាជនមួយចំនួន ដែលបានចោទសួរនូវបារ៉ូលចម្រៀងរបស់លោក ដោយភាគច្រើនស៊ីជម្រៅបើក្មេងៗស្តាប់ទៅអាចនឹងមានផលប៉ះពាល់ផ្សេងៗ។
លោក NPN បានរៀបរាប់ថា ៖ «ថ្ងៃនេះខ្ញុំសុំនិយាយពាក់ព័ន្ធទៅនឹងរឿងបទចម្រៀងបន្តិច ដោយសារមានបងប្អូនខ្លះគាត់ចោទសំណួរថាហេតុអីបានជាបទចម្រៀងខ្លះមានពាក្យសុីជម្រៅម្ល៉េះ បើក្មេងៗស្តាប់ទៅដឹងទេថាវាប៉ះពាល់ ខ្ញុំដឹងហើយខ្ញុំក៏បានទទួលកំហុសក្នុងនោះផងដែរ»។
មិនត្រឹមតែប៉ុណ្ណោះ លោក NPN ក៏បានបកជាសំណួរវិញថា៖ «ហើយខ្ញុំក៏បានសួរសំណួរទៅកាន់វិញគាត់វិញថា បងតើក្មេងបានទូរស័ព្ទមកពីណា? ប្រសិនជាបទចម្រៀងពួកខ្ញុំខុស អ៊ីចឹងម៉ាក់ប៉ារបស់ក្មេងក៏មានចំណែកខុសដែរ ពីព្រោះគាត់បានបណ្តោយឱ្យកូនលេងទូរស័ព្ទ ហើយសិល្បៈវាពិតជាគ្មានដែនកំណត់។ ហើយបទក្នុង YouTube របស់ខ្ញុំ ខ្ញុំបានដាក់កម្រិតនៃការទស្សនាចាប់តាំងពី ១៨ ឆ្នាំឡើងទៅក្នុងនោះ សូមអានដោយពិចារណា»៕