ផ្ទុះការវែកញែកប៉ុន្មានថ្ងៃ ទីបំផុត សុភ័ក្រ្ត កុសុម៉ា ចេញមុខនិយាយជុំវិញរឿងយុវជនចូលរួមកម្មវិធីដោយមិនមានការអញ្ជើញ

Share This

ពិតណាស់ នាប៉ុន្មានថ្ងៃមកនេះ អ្នកលេងបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ និង វែកញែកយ៉ាងច្រើនព្រោងព្រាត បន្ទាប់ពីមិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានបង្ហោះវីដេអូរៀបរាប់ពីថ្ងៃមង្គលការរបស់នាង ដោយមានយុវជនម្នាក់បានចូលរួមកម្មវិធី ដែលម្ចាស់សាមីដើមការមិនស្គាល់។

ក្នុងវីដេអូនោះ មិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់ពីដំណើរដើមទងជាបន្តបន្ទាប់ ដោយមានការបញ្ចេញគាំទ្រ និង រិះគន់ផងដែរ។ អ្វីដែលកំពុងធ្វើឱ្យមហាជនកាន់តែផ្ទុះការវែកញែកនោះ គឺការលើកឡើងពីមាត់មួយទៅមាត់មួយថា មានការប្រកាន់ចំពោះការចូលរួមនូវវត្តមានរបស់យុវជនរូបនោះជាដើម។ ដោយឡែក ក៏មានមហាជនលើកឡើងដែរថា យុវជនរូបនោះមិនគួរធ្វើបែបនេះឡើយ។

ក្រោយលើបណ្ដាញសង្គមផ្ទុះការបញ្ចេញមតិវែកញែកខ្លាំងនេះដែរ ក្រឡេកមើលហ្វេសប៊ុករបស់អ្នកនាង សុភ័ក្រ្ត កុសុម៉ា មុននេះ ក៏បានឃើញបង្ហោះសារមួយនិយាយជុំវិញរឿងរ៉ាវខាងលើ ដោយអ្នកនាងបានលើកនិយាយបង្ហាញចិត្តរបស់ខ្លួនដែលមិនបានប្រកាន់ចំពោះរឿងនេះឡើយ នាងមានតែសប្បាយចិត្តចំពោះការចូលរួមអបអរថ្ងៃពិសេសរបស់នាង។ ក្នុងនោះ កុសុម៉ា ក៏បានលើកនិយាយបកស្រាយពីវីដេអូដែលមិត្តរបស់អ្នកនាងបាននិយាយ គឺពុំមែនជាចេតនាក្នុងការរើសអើងឡើយ ដោយគ្រាន់តែមិត្តរបស់នាងចង់ឱ្យយុវជនរូបនោះ កែប្រែពីឥរិយាបថ និង គោរពលើឯកជនភាពរបស់ភ្ញៀវប៉ុណ្ណោះ។

ក្នុងនោះ អ្នកនាង សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ថា ៖ «នាងខ្ញុំបានឃើញបងប្អូនមួយចំនួនប្រតិកម្មរឿងភ្ញៀវដែលយើងខ្ញុំមិនបានអញ្ជើញគាត់ចូលរួមមង្គលការនាងខ្ញុំ តាមពិតទៅមានប្អូនៗ និង ហ្វេនជាច្រើនដែលគាត់អញ្ជើញចូលរួមដោយមិនមានការអញ្ជើញដូចគ្នា ហើយប្អូនៗហ្វេនខ្លះទៀតគាត់បានមកនិយាយជាមួយខ្ញុំផ្ទាល់ ថាគាត់ពិតជាស្រលាញ់ហើយគាត់ចង់ចូលរួមខ្លាំង។ បកមកវិញ គឺខ្ញុំពិតជាសប្បាយចិត្តណាស់ដែលពួកគាត់ផ្តល់កិត្តិយសមកចូលរួមកម្មវិធីខ្ញុំដោយប្អូនៗ ហ្វេនៗ ពិតជាស្រឡាញ់ចេញពីចិត្តដោយមិនបានបង្កបញ្ហាអ្វីផ្សេងឡើយ ប៉ុន្តែអ្វីដែលមិត្តខ្ញុំលើកឡើងជាវីដេអូមកនេះ មិនមែនជាការរើសអើងទេ ក្នុងចេតនាល្អមួយ ដែលចង់ឱ្យប្អូនប្រុសកែប្រែឥរិយាបថ និង ការគោរពលើឯកជនភាពរបស់ភ្ញៀវដែលចូលរួម ក៏ដូចជាឯកជនភាពម្ចាស់កម្មវិធីផងដែរ។  ជាសំណូមពរក្នុងនាមជាម្ចាស់កម្មវិធី សូមពុកម៉ែបងប្អូន បញ្ចប់នូវការភាន់ច្រលំមួយនេះ បញ្ចប់នូវមតិនានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្អូនប្រុសម្នាក់នោះផង និង មិត្តរបស់ខ្ញុំផងដែរ។ អរគុណបងប្អូនទាំងអស់គ្នា ដែលគោរពស្រលាញ់ Lama»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

ព័ត៌មានបន្ថែម

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

មើលសឹងមិនស្គាល់! Justin Bieber ប្ដូរស្ទីលថ្មីទុកពុកមាត់ឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មី

(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ