នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញលោក ម៉ាដូណា បង្ហោះរូបរៀបការនឹងនារីម្នាក់នៅលើគណនីហ្វេសប៊ុករបស់លោក។
ក្នុងនោះដែរ លោក ម៉ាដូណា បានអមសារមួយឃ្លាថា ៖ «មុន និង ក្រោយដឹងតែមានអ្នកថតបង្ហោះហើយ! សូមអភ័យទោសដល់មិត្តភ័ក្តទាំងអស់គ្នា ដែលអត់បានអញ្ជើញ ព្រោះពិតជាខ្មាសអៀនមែន។ អ្វីៗតាមអ្នកម្តាយ»។ រូបភាព និង សារនោះដែរ ក៏មានមហាជនខ្លះបានជឿ និង ចូលរួមអបអរសាទរដល់លោក និង ខ្លះបានចូលទៅបញ្ចេញមតិថានេះគឺជាការសម្តែងតែប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយលោក ម៉ាដូណា បានបង្ហោះរូបភាពរៀបការនោះហើយ ស្រាប់តែពិធីករ លោក តាប៊ុយ បានបង្ហោះសារមួយឃ្លាហាក់បញ្ជាក់ថាកម្មវិធីខាងលើរបស់លោក ម៉ាដូណា គឺជាការពិត។
សារបញ្ជាក់នោះ លោក តាប៊ុយ បានឱ្យដឹងថា ៖ «ដឹងត្រឹមតែ ម៉ាដូណា គាត់អញ្ជើញខ្ញុំធ្វើពិធីករល្ងាចនេះនៅព្រៃវែង កម្មវិធីគាត់ តែអត់ដឹងថាជាថ្ងៃពិសេសគាត់ ស្មានតែកម្មវិធីបងប្អូនគាត់។ បាទសូមជូនពរឱ្យគាត់ទាំង ២ ស្រលាញ់គ្នា និង មានសុភមង្គល»៕