កាលពីរាត្រីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហើបពីបញ្ហាសុខភាព អំឡុងពេលសម្តែងនៅលើឆាកតន្ត្រីនាកោះនរាហ៍កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ។
ក្នុងនោះដែរ តារាចម្រៀងរ៉េប វណ្ណដា បានបង្ហោះសារយ៉ាងវែងអន្លាយលើ Story IG និង គណនីហ្វេសប៊ុកផ្ទាល់របស់លោកថា៖ «រឿងពិតកាលពីយប់មិញ ពេញមួយថ្ងៃខ្ញុំអត់បានផឹកកាហ្វេទេ ម៉ោង ៩ យប់ ចាប់ផ្តើមឃ្លាន មុន perform ផឹកកាហ្វេមួយកែវដាច់ ដាច់ភ្លាមឡើងឆាក perform បាន ២ បទ លោតចុះលោតឡើង បេះដូងលោតតាមដែរ ដោយសារកាហ្វេធ្វើទុក្ខខ្លាំងញ័រដៃ ញ័របេះដូង and I knew it coming ដង្ហើមដកសឹងតែលែងកើត ខំប្រឹង control ខ្លួនឯងខ្លាំងមែនទែន តែបានសម្រាកក្រោយឆាកជិត ១០ នាទី និង ប្រាប់ក្រុមការងារ ហើយនៅតែបន្តការ perform រហូតដល់ចប់ ព្រោះ audience កំពុងតែសប្បាយក្នុងចិត្តមិនអាចបញ្ឈប់បាន គ្រាន់ចប់ perform ភ្លាមរកតែពុទ្ធោទេ នឹកឃើញតែកោសខ្យល់មួយគត់ hmmmm ចប់។ And shout out to team ចាប់ខ្យល់ last night. Strong coffee before show was a bad idea man. For all the artists out there please be careful about coffee before performance. Love you all.»។
សារខាងលើរបស់លោក វណ្ណដា ក៏ជាសារដាស់តឿនដល់សិល្បករដទៃ និង ជាបទពិសោធសម្រាប់មហាជន ពាក់ព័ន្ធនឹងការញុំាកាហ្វេផងដែរ។ ដោយឡែក ក្រឡេកទៅមើលអ្នកគាំទ្រ ក៏បានបន្តការជូនពរឱ្យលោក វណ្ណដា មានសុខភាពល្អផងដែរ៕